ជួបគ្នាភ្លាម គីម ជុងអ៊ុន ពោលពាក្យ ២ ឃ្លាទៅកាន់ ប្រធានាធិបតីកូរ៉េខាងត្បូង

  • 2018-04-27 02:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​នា​ព្រឹក​នេះ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ដោយ​និយាយ​ថា ពួកគេ​គួរ​តែ​ជួប​គ្នា​ឲ្យ​ញឹកញាប់​ជាង​នេះ។

លោក គីម បាន​ប្រាប់ លោក Moon និង​គណៈប្រតិភូ​កូរ៉េខាងត្បូង ខណៈ​ពួកគេ​ចាប់ផ្ដើម​ជជែក​គ្នា ថា «នៅ​ពេល​ខ្ញុំ​ដើរ​មក​ដល់​ទី​នេះ ខ្ញុំ​បាន​គិត​ថា ហេតុ​អ្វី​ពី​មុន​មក​វា​ពិបាក​មក​ដល់​ទី​នេះ​ម្ល៉េះ»។

មេដឹកនាំ​កូរ៉េ​ផ្ដាច់ការ​ខាងលើ បាន​បន្ថែម​ទៀត​ថា «ខ្សែ​បន្ទាត់​បែងចែក​ព្រំដែន​មិន​ខ្ពស់​ឡើយ។ វា​ងាយ​ស្រួល​ដើរ​រំលង​ខ្លាំង​ណាស់ ប៉ុន្តែ​វា​ចំណាយ​ពេល ១១ ឆ្នាំ ទើប​យើង​អាច​មក​ដល់​ទី​នេះ»។

គួរ​បញ្ជាក់​ឲ្យ​ដឹង​ថា លោក គីម ជុងអ៊ុន គឺ​ជា​មេ​ដឹកនាំ​កូរ៉េ​ខាង​ជើង​ដំបូង​ក្នុង​រយៈ​ពេល ៦៥ ឆ្នាំ ដែល​បាន​ឈាន​ជើង​ចូល​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​តាំង​ពី​ប្រទេស​ទាំង​ពីរ​ត្រូវ​បាន​បែងចែក​គ្នា៕

ចុច​អាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី