ត្រឹម​តែ​មួយ​​​ថ្ងៃ "Avengers: Infinity Wars" បំបែក​កំណត់ត្រា Box Office បាត់​ទៅ​ហើយ

  • 2018-04-28 02:24:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​រឿង ​Avengers: Infinity Wars បាន​​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​​គ្រប់​បណ្ដា​រោង​ភាពយន្ត​កាល​ពី​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ក៏​បាន​បំបែក​កំណត់​ត្រា​របស់ Box Office ភ្លាម​ៗ​ផង​ដែរ។

បើ​តាម​វិប​​សាយ​ The Hollywood Reporter បាន​ឲ្យ​ដឹង​ថា រឿង​ប្រភេទSuperheroes មួយ​នេះ​រក​ចំណូល​បាន ៣៩ លាន​ដុល្លារ​​ពី​ការ​លក់​សំបុត្រ​ត្រឹម​តែ​មួយ​យប់​តែ​ប៉ុណ្ណោះ។

ជាក់​ស្ដែង រឿង​មួយ​នេះ​ដែរ គឺ​ទទួល​បាន​ចំណូល​ច្រើន​ជាង​ ៨ លាន​ដុល្លារ​នៃ​រឿង​ប្រភេទ Superhero មុន "The Dark Knight” ដែល​ធ្លាប់​បំបែក​កំណត់ត្រា​ចំនួន ៣០, ៦លាន​ដុល្លារ​ក្នុង​រយៈពេល​មួយ​យប់​ដូច​គ្នា​កាល​ពី​ឆ្នាំ ២០០៨។

គួរ​រម្លឹក​ដែរ​ថា ភាពយន្ត​ថ្មី​ប្រភេទ Superheroes របស់​ Marvel រឿងAvengers: Infinity Wars នេះ​គឺ​ជា​ខ្សែ​ភាពយន្ត​ដំបូង​ដែល​មាន​តារា​ល្បី​ៗ​ចូលរួម​សម្ដែង​ច្រើន​ជាង​គេ​បង្អស់​ក្នុង​ប្រវត្តិសាស្ត្រ៕

ចុចអាន៖

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ អន សុភក្ត្រា