ចាំយូរទេ? ក្មេងខ្មែរ ប្រកាសចេញអាល់ប៊ុម My Way 2 ហើយ

  • 2018-04-28 04:51:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មីជាការនិពន្ធ ផលិតតន្រ្តីដោយក្មេងខ្មែរ មានពន្លឺ និងសុជាតិ ដែលមានអត្ថន័យ និងចង្វាក់រាំកប់ស៊េរី ត្រៀមមកអង្រួនវិស័យតន្រ្តីនៅស្រុកខ្មែរម្តងទៀតហើយ ក្នុងអាល់ប៊ុម My Way 2។

ក្មេងខ្មែរ ប្រកាសចេញអាល់ប៊ុម My Way 2 នៅក្រុមហ៊ុន Smart

My Way 2 ឬ ផ្លូវរបស់ខ្ញុំ វគ្គ២ ជាអាល់ប៊ុមបំពេញបន្ថែមពី My Way លើកទី១ ដែល ក្មេងខ្មែរ ចេញផ្សាយលើកដំបូង​ដោយមានការជំរុញបន្ថែមពី កញ្ញា ម៉ម ឡូរ៉ា។ អាល់ប៊ុមថ្មីនេះ មានបទចម្រៀង ៩ បទពីក្មេងខ្មែរ ដែលមានផ្សាយជារៀងរាល់ថ្ងៃនៅលើ Smart Music ចាប់ពីថ្ងៃនេះតទៅ។

លោក កៅ ពន្លឺ សមាជិកក្មេងខ្មែរ

បើតាមការបញ្ជាក់របស់ ពន្លឺ និង សុជាតិ បទចម្រៀង ទាំង៩បទនេះ និយាយច្រើនពីជីវិត​ជាតារាចម្រៀង​ ពិសេសគឺពន្លឺ និយាយរៀបរាប់ពីជីវភាពរបស់ខ្លួន និងបទពិសោធន៍លើវិថីដ៏វែង​ឆ្ងាយ ថែមទាំងងាយស្រួលបាត់បង់នេះ។ ពន្លឺ បន្តថាក្នុងបទចម្រៀងទាំង ៩ បទ មានមួយបទដែលលោកពេញចិត្តជាងគេ វានឹងបង្ហាញប្រិយមិត្តពីសង្គមសិល្បៈ ហើយប្រិយមិត្តពិតជាចង់ដឹងហើយថាមានអ្វីក្នុងវិថីមួយនេះ។

សុជាតិ សមាជិក ក្មេងខ្មែរ

កំលោះសង្ហា សុជាតិ សង្ឃឹមថាប្រិយមិត្តគាំទ្រ ក្មេងខ្មែរ នឹងរង់ចាំស្តាប់បទចម្រៀងក្នុងអាល់ប៊ុមថ្មីនេះ តាមកម្មវិធី Smart Music។ អ្វីដែលពិសេស​ទៀតនេះ ក្មេងខ្មែរ ក៏មានការប្រគំតន្រ្តីក្នុងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០១៨ នេះ ដើម្បីអបអរការចេញផ្សាយអាល់ប៊ុម My Way 2៕

អត្ថបទ៖ Sunny

អត្ថបទថ្មី