PKNP FC ចែក​ផ្លូវ​គ្នា​ជាមួយ កែវ សុខផេង​ក្រោម​មូលហេតុ​ជា​ច្រើន

  • 2018-04-28 06:41:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​បាល់ទាត់​ម៉ាឡេស៊ី PKNP FC បាន​បញ្ចប់​​កិច្ចសន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ​កម្ពុជា កែវ សុផេង បន្ទាប់​ពី​រូប​គេ​បង្ហាញ​ទម្រង់​​លេង​មិន​ល្អ​នា​ពេល​កន្លង​ទៅ។ នេះ​តាម​ការ​ចុះផ្សាយ​របស់ Goal.com

លោក Abu Bakar Fadzim ដែល​ជា​គ្រូ​របស់​ក្លឹប PKNP បាន​បញ្ជាក់​ព័ត៌មាន​ខាង​លើ អំឡុង​ពេល​ក្នុង​កិច្ច​សម្ភាសន៍ បន្ទាប់​ពី​ក្រុម​លោក​លេង​ស្មើជាមួយ​ក្លឹប PKNS FC ១ទល់​នឹង​១ ក្នុង​ពាន​លីគ​កំពូល​ម៉ាឡេស៊ី កាល​ពី​ម្សិលមិញ។

​ Abu Bakar Fadzim បាន​បង្ហាញ​ពី​ចំណុច​ដែល​ក្លឹប​សម្រេច​ចែក​ផ្លូវ​ជាមួយ​កែវ សុផេង​ថា៖ "សុផេង ប្រឹង​ខ្លាំង​ដើម្បី​សម្រប​ជាមួយ​នឹង​ក្លឹប។ វា​ជា​លើក​ដំបូង​ដែល​គេ​ចេញ​ពី​ប្រទេស​កម្ពុជា​មក​លេង​ក្រៅ​ស្រុក ហើយ​គេ​ពិបាក​ដោះស្រាយ នូវ​អ្វី​ដែល​ក្លឹប​ទាមទារ។ គេ​មិន​ទាន់​មាន​​រាងកាយ​មាំមួន មិន​សូវ​ចេះ​ការពារ ល្អ​បាន​តែ​ការ​គ្រប់គ្រង​បាល់​នៅ​នឹង​ជើង។ មួយ​វិញ​ទៀត គេ​ប្រហែល​ជា​នឹក​ផ្ទះ។ គេ​ក៏​បាន​យល់​ពី​ស្ថាន​ភាព​នេះ ហើយ​ក៏​មាន​ការ​ពិភាក្សា​ច្រើន​មុនការ​បញ្ចប់​គេ​នៅ​ទី​នេះ"។

កែវ សុផេង បាន​ចុះ​កុងត្រា​រយៈពេល​១​ឆ្នាំ​ ផ្លាស់​ពី​ភ្នំពេញក្រោន​ទៅ​លេង​ឲ្យ PKNP FC កាល​ពី​ចុងឆ្នាំ​២០១៧។ នៅ PKNP FC គេ​បង្ហាញ​ខ្លួន​បាន​៤​ប្រកួត ទាត់​បញ្ចូល​ទី​១​គ្រាប់៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី