មិន​ធម្មតា P20 Pro បំបែក​កំណត់​ត្រា​មួយ​​នៅ​អឺរ៉ុប​ប៉ែក​ខាង​លិច

  • 2018-04-28 08:59:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Huawei P20 Pro ជា​ស្មាតហ្វូន​កាមេរ៉ា​បី​គ្រាប់ ដែល​ទើប​នឹង​ចេញ​លក់​លើ​ទីផ្សារ​កាល​ពី​ខែ​ចុង​មីនា​​បាន​បំបែក​កំណត់​ត្រា ក្លាយ​ជា​ស្មាតហ្វូន​លក់​ដាច់​បំផុត​នៅ​ក្នុង​ប្រទេស​អ៊ឺរ៉ុប​ប៉ែក​ខាង​លិចដូចជា អង់គ្លេស បារាំង អាល្លឺម៉ង់។

P20 និង P20 Pro | រូបភាព៖ Digital Trends

ចំណែក​ឯ​នៅ​ប្រទេស​ចិន​ឯណោះ​វិញ បងប្អូន​បង្កើត​កាមេរ៉ា​បី​នេះ ក៏​មិន​ធម្មតា​ដែរ ​ពោល​គឺ P20 និង P20 Pro លក់​បាន​ចំនួន **១៥ លាន​គ្រឿង​** [លើ​អនឡាញ](https://www.gsmarena.com/huawei_sells_p20_and_p20_pro_phones_worth_15_million_in_10_seconds-news-30565.php "") ត្រឹម​តែ​រយៈពេល **១០ ​វិនាទីប៉ុណ្ណោះ​។**

ត្រឡប់​ទៅ​និយាយ​នៅ​ប៉ែក​អ៊ឺរ៉ុប​វិញ P20 និង P20 Pro សុទ្ធ​តែ​កាន់​កំណត់​ត្រា​គីឡូ​ធ្ងន់​ដូច​គ្នា(លក់​ដាច់​បាន​ច្រើន​)។ ចំនួន​នៃ​ការ​លក់​កើន​ដល់ 316% លើស​កំណត់​ត្រា​ចាស់​ដែល​កាន់​ដោយ P10 Plus(ត្រឹម​តែ 300%) ។ ចំនួន​នេះ​គិត​សរុប​ការ​លក់ នៅ​តាម​​បណ្ដា​ប្រទេស​អឺរ៉ុប​ប៉ែក​ខាង​លិច​មួយ​ចំនួន​ដូច​ជា អង់គ្លេស បារាំង អ៊ីតាលី អេស្ប៉ាញ និង​អាល្លឺម៉ង់​ជាដើម។

ជាង​នេះ​ទៀត​ស្មាតហ្វូន Huawei ទាំង​ពីរ​ម៉ូឌែល​នេះ បាន​ក្លាយ​ជា​ស្មាតហ្វូន​ដែល​មាន​សមត្ថភាព​កាមេរ៉ា​ខ្លាំង​លើស​គេ​ប្រចាំ​វិបសាយ​​ DxOMark ដោយ​ P20 Pro ទទួល​បាន​ពិន្ទុ​សរុប​ ១០៩ ពិន្ទុ ឯ​ P20 ទទួល​បាន​ពិន្ទុ​សរុប​ ១០២ ពិន្ទុ។

តារាង​ពិន្ទុ P20 និង P20 Pro

ចំពោះ​តម្លៃ​វិញ​នៅ​អឺរ៉ុប​ P20 មាន​តម្លៃ​ ៨០៥ ដុល្លារ និង P20 Pro មាន​តម្លៃ​ ១ ១១៦ ដុល្លារ។ ឯ​នៅ​អាស៊ី​វិញ​ម៉ូឌែល P20 នឹង​មាន​តម្លៃប្រហែល ៦៣៧ ដុល្លារ ស្រប​ពេល P20 Pro ថ្លៃប្រហែល ៨៩៥ ដុល្លារ។

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រក្សា

អត្ថបទពេញនិយម