គីម ជុងអ៊ុន អះអាងជាថ្មីថានឹងបិទទីតាំងសាកល្បងនុយក្លេអ៊ែរនៅខែក្រោយ
- 2018-04-29 06:07:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គីម ជុងអ៊ុន អះអាងជាថ្មីថានឹងបិទទីតាំងសាកល្បងនុយក្លេអ៊ែរនៅខែក្រោយ
ចន្លោះមិនឃើញ
មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានប្រាប់ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន ថាខ្លួននឹងបិទទីតាំងធ្វើតេស្តនុយក្លេអ៊ែរក្នុងខែឧសភាខាងមុខនេះ។
យោងតាមប្រធានមន្រ្តីទំនាក់ទំនងរបស់លោក មូន ចេអ៊ីន ឲ្យដឹងនៅថ្ងៃទី២៩ មេសានេះថា ការបិទទីតាំងនុយក្លេអ៊ែរនេះ នឹងធ្វើឡើងជាសាធារណៈដោយ លោក គីម ជុងអ៊ុន បានអញ្ជើញអ្នកជំនាញសន្តិសុខ និងអ្នកសារព័ត៌មានទៅត្រួតពិនិត្យមើលទៀតផង។ លើសពីនេះទៀត លោក គីម ជុងអ៊ុនអះអាងថាការបិទទីតាំងនេះ មិនមែនដោយសារតែវាប្រើលែងកើតដូចការលើកឡើងរបស់មនុស្សមួយចំនួននោះទេ ពោលគឺវានៅមានស្ថានភាពល្អនៅឡើយ។
សូមបញ្ជាក់ថា លោក គីម ជុងអ៊ុន បានជួបប្រជុំជាមួយលោក មូន ចេអ៊ីន ជាប្រវត្តិសាស្រ្តកាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨នៅតំបន់ព្រំដែន ហើយមេដឹកនាំទាំង២ បានឈានដល់ការប្រកាសលទ្ធផលរួមគ្នា ជាពិសេសគឺការយល់ស្របគ្នាទៅលើការបញ្ឈប់នុយក្លេអ៊ែរនៅក្នុងឧបទ្វីបកូរ៉េ៕
ចុចអាន ៖
ភរិយា គីម ជុងអ៊ុន និង ជំទាវទីមួយកូរ៉េខាងត្បូង កាន់ដៃគ្នាជាប់មិនលែង ក្នុងជំនួបលើកដំបូងបង្អស់
ទីបំផុត កូរ៉េទាំងពីរបានផ្លែផ្កា ៥ យ៉ាង ក្រោយកិច្ចប្រជុំមួយថ្ងៃ
មកស្គាល់សមាសភាពមនុស្សទាំង ៦ នាក់ អង្គុយក្នុងបន្ទប់ប្រជុំរវាងកូរ៉េទាំងពីរ