ភរិយា គីម ជុងអ៊ុន និង ជំទាវទីមួយកូរ៉េខាងត្បូង កាន់ដៃគ្នាជាប់មិនលែង ក្នុងជំនួបលើកដំបូងបង្អស់
- 2018-04-28 02:50:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភរិយា គីម ជុងអ៊ុន និង ជំទាវទីមួយកូរ៉េខាងត្បូង កាន់ដៃគ្នាជាប់មិនលែង ក្នុងជំនួបលើកដំបូងបង្អស់
ចន្លោះមិនឃើញ
នៅក្នុងពេលកិច្ចចរចាសន្តិភាពដ៏សំខាន់រវាងប្រទេសកូរ៉េទាំងពីរ ភរិយាមេដឹកនាំកូរ៉េខាងជើង និងជំទាវទីមួយកូរ៉េខាងត្បូង ក៏បានជួបគ្នាជាលើកដំបូងបង្អស់ផងដែរ។
លោកស្រី Ri Sol-ju ភរិយាលោក គីម ជុងអ៊ុន បានឆ្លងកាត់ព្រំដែនចូលមកក្នុងទឹកដីកូរ៉េខាងត្បូង កាលពីថ្ងៃសុក្រម្សិលមិញនេះ ដើម្បីចូលរួមក្នុងពិធីជប់លៀងអាហារពេលល្ងាច ដែលរៀបចំដោយប្រធានាធិបតីកូរ៉េខាងត្បូង លោក Moon Jae-in។
មុនពេលចូលអង្គុយនៅតុអាហារ លោកស្រី Ri បានជួបនិយាយគ្នាជាមួយ លោកស្រី Kim Jung-sook ពោរពេញដោយស្នាមញញឹម និងបានកាន់ដៃគ្នាជាប់មិនលែងទៀតផង។
ក្រោយពេលមកដល់ នៅវេលាម៉ោង ៦ និង ១៥ នាទីល្ងាច ពួកគេក៏បានធ្វើដំណើរទៅកាន់អគារសន្តិភាព ដើម្បីទទួលទានអាហារពេលល្ងាចតែម្ដង។
គួរបញ្ជាក់ឲ្យដឹងថា ក្រោយជំនួបពិភាក្សាពេញមួយថ្ងៃនេះ ប្រទេសកូរ៉េទាំងពីរ បានប្រកាសលទ្ធផល នៃកិច្ចប្រជុំជាប្រវត្តិសាស្ត្រហើយ។ ចំណុចសំខាន់ៗ នៃលទ្ធផលកិច្ចប្រជុំនោះ រួមមាន៖
១. បញ្ឈប់រាល់សកម្មភាពដែលបង្កជាជម្លោះដាក់គ្នាទៅវិញទៅមក
២. បង្កើតការិយាល័យទំនាក់ទំនងអចិន្រ្ទៃយ៍នៅព្រំដែននៃប្រទេសកូរ៉េទាំងពីរ
៣. បញ្ឈប់ការអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរទាំងស្រុង
៤. កាត់បន្ថយសព្វាវុធ និងផ្អាកសកម្មភាពដែលបង្កភាពតានតឹងផ្នែកយោធា
៥. ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអ៊ីន នឹងធ្វើទស្សនកិច្ចទៅក្រុងព្យុងយ៉ាង នៅរដូវស្លឹកឈើជ្រុះ (អំឡុងខែកញ្ញា)៕
ចុចអាន៖