ឡាន គីម ជុងអ៊ុន ជិះទៅជួបភាគីកូរ៉េខាងត្បូង អាចការពារដល់គ្រាប់បែក ឯតម្លៃវិញញាក់សាច់!

  • 2018-04-27 07:22:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​វីដេអូ​ប្រមាញ់​បាន​ដោយ​សារព័ត៌មាន​អាមេរិក CNN បាន​បង្ហាញ​ឲ្យ​ឃើញ អង្គរក្ស​ចំនួន ១២ នាក់ រត់​អម​តាម​ឡាន​ដែល​មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុន ជិះ​ចូល​ទៅ​ទឹកដី​កូរ៉េខាងត្បូង។

បើ​តាម​កាសែត​កូរ៉េខាងត្បូង Chosun បាន​ចុះ​ផ្សាយ​ថា ឡាន​ដែល​លោក គីម ជុងអ៊ុន ជិះ​គឺ​ម៉ាក Mercedes-Benz S600 Pullman Guard ដែល​បាន​ទិញ​កាល​ពី​ចុង​ខែ​តុលា ឆ្នាំ ២០១៥។

កាសែត​ខាង​លើ​បង្ហាញ​ថា រថយន្ត​ម៉ូដែល S600 Pullman Guard នោះ ជា​រថយន្ត​ការពារ​គ្រាប់ ដោយ​បាន​ទិញ​ពី​ប្រទេស​អាល្លឺម៉ង់ ហើយ​ត្រូវ​ដឹក​ជញ្ជូន​ទៅ​កាន់​ទីក្រុង Pyongyang ផ្ទាល់​តែម្ដង។

ប្រភព​ដដែល​បាន​បន្ថែម​ថា ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់​បាន​ចំណាយ​ពេល​រាប់​ខែ ក្នុង​ការ​កែច្នៃ​រថយន្ត​តាម​ការ​ចង់​បាន ដែល​ផ្ដល់​ដោយ​មន្ត្រី​សន្តិសុខ​របស់​កូរ៉េខាងជើង។ វា​បំពាក់​ដោយ​គ្រឿង​ការពារ​ដ៏​រឹង​មាំ​បំផុត ដែល​អាច​ទប់​ទល់​នឹង​គ្រាប់​កាំភ្លើង , គ្រាប់​កាំភ្លើង​ត្បាល់ និង​សូម្បីតែ​គ្រាប់​មីន​រថក្រោះ។ មិនតែប៉ុណ្ណោះ សូម្បី​តែ​នៅ​ពេល​រថយន្ត​បែក​កង់ ក៏​នៅ​តែ​អាច​ធ្វើ​ដំណើរ​ក្នុង​ល្បឿន ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​គ្មាន​ការ​ភ័យ​ព្រួយ។

រថយន្ត​មាន​សមត្ថភាព​អស្ចារ្យ​ខាង​លើ​ត្រូវ​ប្រភព​ឲ្យ​ដឹង​ថា មាន​តម្លៃ​រហូត​ដល់​ទៅ​ជិត ២ លាន​ដុល្លារ​ឯណោះ។

យ៉ាង​ណា​មិញ ដោយសារតែ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ហាម​ប្រាម​ការ​លក់​រថយន្ត​ទំនើប , គ្រឿងអលង្ការ , នាវា និង​ទំនិញ​តម្លៃ​ខ្ពស់ៗ ទៅ​កាន់​កូរ៉េខាងជើង ដូច្នេះ​ប្រទេស​ផ្ដាច់ការ​មួយ​នេះ​បាន​ទិញ រថយន្ត​ខាង​លើ​តាម​រយៈ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ដែល​បាន​បង្កើត​ឡើង​នៅ​ក្នុង​ប្រទេស​ចិន ដើម្បី​គេចវេះ​ពី​បម្រាម​នេះ៕

ខាងក្រោមនេះគឺជាវីដេអូអង្គរក្ស ១២​​នាក់ អម​សងខាង​ឡាន​លោក គីម ជុងអ៊ុន៖

ចុចអាន៖

ប្រភព៖ Chosun   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី