មកដឹង លក្ខណៈពិសេសៗនៃបន្ទប់ប្រជុំរវាងប្រទេសកូរ៉េទាំងពីរ

  • 2018-04-27 03:29:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​នា​ព្រឹក​នេះ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង​ពីរ។ កិច្ចប្រជុំ​ព្រឹក​នេះ នឹង​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ដែល​ត្រូវ​បាន​រៀប​ចំ​យ៉ាង​ពិសេស​សម្រាប់​ជំនួប​កំពូល​នេះ។

ខាង​ក្រោម​នេះ គឺ​ជា​លក្ខណៈ​ពិសេស​ៗ​ទាំង ៥ នៃ​បន្ទប់​ប្រជុំ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ ៖

១. តុប្រជុំ

កូរ៉េខាងត្បូង​និយាយ​ថា​ខ្លួន​បាន​ជ្រើស​យក​តុ​រាង​ពង​ក្រពើ​ដើម្បី​កាត់​បន្ថយ​ចម្ងាយ​រវាង​ភាគី​ទាំង​ពីរ និង​ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​នឹង​គ្នា។ លើស​ពី​នេះ​ទៀត តុ​នេះ​មាន​ប្រវែង​បណ្ដោយ ២ ០១៨ មិល្លីម៉ែត្រ និង​ទទឹង ១ ៩៥៣ មិល្លីម៉ែត្រ ដែល​តំណាង​ឲ្យ​ឆ្នាំ​នៃ​ជំនួប​កំពូល និង​ឆ្នាំ​បញ្ចប់​សង្គ្រាម​រវាង​ប្រទេស​ទាំង​ពីរ។

២. កៅអីអង្គុយ

នៅ​ផ្នែក​ខាង​លើ​នៃ​កៅអី​អង្គុយ​ទាំង​អស់​ក្នុង​កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​ឆ្លាក់​យ៉ាង​ពិសេស​នូវ​រូប​ផែនទី​ឧបទ្វីប​កូរ៉េ។

៣. ផ្ទាំងគំនូរ

ផ្ទាំងគំនូរ​រូប​ភ្នំ Kumgang ជា​និមិត្តសញ្ញា​តំណាង​ឲ្យ​ការ​ផ្សះ​ផ្សា​នៃ​កិច្ច​សហប្រតិបត្តិការ​របស់​ប្រទេស​កូរ៉េ​ទាំង​ពីរ។

៤. ជញ្ជាំង

ជញ្ជាំង​នេះ​ត្រូវ​បាន​រចនា​ឡើង​យក​លំនាំ​តាម​ផ្ទះ​បុរាណ​កូរ៉េ Hankok។

៥. កម្រាល​ព្រំ

កម្រាល​ព្រំ​ពណ៌​ខៀវ​តំណាង​ឲ្យ​ភ្នំ​នៅ​ឧបទ្វីប​កូរ៉េ, ស្ទឹង និង​ការចាប់ផ្ដើមថ្មី៕

ចុចអាន ៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទថ្មី