មកស្គាល់សមាសភាពមនុស្សទាំង ៦ នាក់ អង្គុយក្នុងបន្ទប់ប្រជុំរវាងកូរ៉េទាំងពីរ

  • 2018-04-27 09:13:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ចាប់ផ្ដើម​កិច្ចប្រជុំ​នា​ព្រឹក​មិញ​នេះ ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង លោក Moon Jae-in ក្នុង​ជំនួប​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​កូរ៉េ​ទាំង​ពីរ។ កិច្ចប្រជុំ​នេះ​ធ្វើ​ឡើង​ក្នុង​ទឹក​ដី​កូរ៉េ​ខាង​ត្បូង ក្នុង​វិមាន​សន្តិភាព (Peace House)។

នៅ​ក្នុង​វិមាន​សន្តិភាព គេ​ឃើញ​មាន​តែ​មនុស្ស ៦ នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូលរួម​ពិភាក្សា​កិច្ចប្រជុំ​នោះ។ ខាង​ក្រោម​នេះ​គឺ​ជា​សមាសភាព​របស់​ពួកគេ៖

ភាគី​កូរ៉េខាងត្បូង៖

A- លោក Sun Hoon ប្រមុខ​នៃ​ភ្នាក់ងារ​ស៊ើបការណ៍​ជាតិ

B- លោក Moon Jae-in ប្រធានាធិបតី​កូរ៉េខាងត្បូង

C- លោក Im Jong-suk ប្រធាន​លេខាធិការ​របស់​ប្រធានាធិបតី​កូរ៉េខាងត្បូង

ភាគី​កូរ៉េខាងជើង៖

D- លោក Kim Yong Chol អនុប្រធាន​គណៈកម្មាធិការ​បក្ស

E- លោក Kim Jong Un មេដឹកនាំ​កូរ៉េខាងជើង

F- លោក Kim Yo Jong ប្អូន​ស្រី​មេដឹកនាំ​កូរ៉េខាងជើង Kim Jong Un និង​ជា​អនុប្រធាន​ទី​មួយ​នៃ​គណៈកម្មាធិការ​កណ្ដាល​នៃ​គណបក្ស

ចុចអាន៖

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី