ធ្លាប់​តែ​ឃើញ​ក្នុង​រឿង Hollywood ឥឡូវ​មាន​ហើយ​មនុស្ស​យន្ត​ប្រែ​កាយ​ជា​រថយន្ត

  • 2018-04-30 01:55:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​និយម​គាំទ្រ​ភាពយន្ត Transformers ប្រាកដ​ជា​ធ្លាប់​ស្រមៃ​ដល់​មនុស្ស​យន្ត ដែល​អាច​ប្រែកាយ​ទៅ​ជា​រថយន្ត​បើក​ធ្វើ​ដំណើរនាពេលអនាគត ប៉ុន្តែឥឡូវ​គ្រប់​យ៉ាង​បាន​ក្លាយ​ជា​ការ​ពិត​ហើយ។ មនុស្សយន្ត​ឲ្យ​ឈ្មោះ J-deite RIDE មាន​សមត្ថភាព​អាច​បោះ​ជំហាន​ដើរ​និង​ផ្លាស់ប្តូរ​ខ្លួន​ទៅ​ជា​រថយន្ត។​

ពោល​នេះ​អាច​ជា​ភាព​ជោគជ័យ​ដំបូង​បង្អស់​ក្នុង​ពិភពលោក រចនា​បង្កើត​ឡើង​ពី​សំណាក់​ក្រុមហ៊ុន​ជប៉ុន IBrave RoboticsI និង ISansei TechnologiesI ហើយ​ប្រភេទ​រថយន្ត​ស្ព័រ​បែក​ចេញ​ពី​មនុស្ស​យន្ត​មួយ​នេះ​អាច​ផ្ទុក​មនុស្ស​បាន ២ នាក់ ជាមួយ​ល្បឿន​បើកបរ​អតិបរមា​ ៦០ គ.ម/ម៉ មាន​កម្ពស់​ខ្លួន ៣,៦ ម៉ែត្រ​នៅ​ពេល​មនុស្ស​យន្ត​ឈរ និង​អាច​រត់​ក្នុង​ល្បឿន ៣០ គ.ម/ម៉។

ទស្សនា​វីដេអូ​ខាង​ក្រោម:

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ thenextweb   ប្រែ​សម្រួល៖ កៅ រក្សា