ឈ្នះរង្វាន់លុយសុទ្ធ ដោយគ្រាន់តែបង្កើតវីដេអូខ្លី និយាយ​ពី​អ្នកម្តាយ

  • 2018-04-30 09:01:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ញើវីដេអូខ្លីរបស់អ្នកដែលមានរយៈពេលចាប់ពី ១នាទី ដល់ ៣នាទី បង្ហាញសារអបអរទិវាអ្នកម្តាយ និងសារដែលអ្នកចង់ប្រាប់ទៅកាន់អ្នកម្តាយជាទីស្រលាញ់របស់អ្នក។

Soyo លើកទឹកចិត្តគ្រប់គ្នាឱ្យហ៊ានសម្តែង បង្ហាញសេចក្តីស្រលាញ់ និងការដឹងគុណជូនដល់អ្នកម្តាយដ៏មានគុណរបស់អ្នក។

អ្នកឈ្នះក្នុងកម្មវិធីនេះ៖

លេខ ១៖ ម្ចាស់វីដេអូមានអ្នកទស្សនាច្រើនជាងគេ

  • នឹងទទួលទឹកប្រាប់សុទ្ធចំនួន ៣០០ ដុល្លារ បន្ថែមជាមួយកាដូពី Soyo

លេខ ២៖ ម្ចាស់វីដេអូដែលមានអ្នកទស្សនាច្រើនជាងគេបន្ទាប់

  • ទឹកប្រាក់សុទ្ធចំនួន ២០០ដុល្លារ បន្ថែមជាមួយកាដូពី Soyo

លេខ ៣៖ សម្រាប់ម្ចាស់វីដេអូដែលមានអ្នកទស្សនាច្រើនជាងគេបន្ទាប់ពីលេខ២

  • ទឹកប្រាក់ចំនួន ១០០ ដុល្លារ បន្ថែមជាមួយកាដូពី Soyo

លក្ខខ័ណ្ឌងាយៗ មិនចាំបាច់ថតវីដេអូដោយប្រើកាំម៉េរាថ្លៃទេ អ្វីសំខាន់ដែលទស្សនិកជនចង់ទស្សនាគឺជាភាពច្នៃប្រឌិតរបស់អ្នក និង ការព្យាយាមរបស់អ្នក ពិសេសសារសំខាន់ក្នុងវីដេអូរបស់អ្នក។

លក្ខខ័ណ្ឌទី១៖ វីដេអូ ត្រូវមាន ថេរវេលាមិនក្រោម ១នាទី និងមិនលើសពី ៣នាទី។

លក្ខខ័ណ្ឌទី ២៖ ផ្ញើវីដេអូមក ទំព័រ Facebook Soyo តាមរយៈ link មួយនេះ https://bit.ly/2jbFQTA ចាប់ទទួលយកពាក្យ ពីថ្ងៃនេះរហូតដល់ ផុតកំណត់ត្រឹមម៉ោង ១២ថ្ងៃត្រង់ ថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០១៨។

លក្ខខ័ណ្ឌទី ៣៖ វីដេអូ ដែលបានផ្ញើមក Soyo និងចាក់ផ្សាយនៅលើ Soyo Facebook page ទាំងអស់ចាប់ពីម៉ោង ៥:០០ ល្ងាច។

បញ្ជាក់៖ ការប្រកួតរកមើលអ្នកឈ្នះរង្វាន់ទាំង ៣ ខាងលើនឹងមានដំណើរពីថ្ងៃផ្សាយ វីដេអូ របស់អ្នករហូតដល់ យប់ម៉ោង ១២ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០១៨។ អ្នកឈ្នះក្នុងការប្រកួតនឹងត្រូវប្រកាសនៅថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០១៨ ដែលជាថ្ងៃបន្ទាប់៕

អត្ថបទ៖ Sunny

អត្ថបទថ្មី