ងាយៗ របៀប​បិទ​មិន​ឲ្យ​រូប​ភាព និង​វីដេអូ​លោត​ចូល iCloud library

  • 2018-05-01 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿយៗ អ្នក​ប្រើ iPhone តែង​ជួប​បញ្ហា​មួយ​គឺ នៅ​សុខៗ​រូបភាព​និង​វីដេអូ​​លោត​ចូល iCloud library ដោយ​មិន​​បាន​ដឹង​សោះ។ ចំណុច​នេះ​ហើយ ដែល​អ្នក​​ប្រើ​ថាំ​ចិត្ត ពេល​ថត​រូប​ម្ដងៗ​អស់​កន្លែង​ដាក់​រលីង ម្យ៉ាង​ទៀត បើ​ករណី​ភ្លេច AppleID នោះ​អ្នក​នឹង​មិន​ហ៊ាន​ថត​រូប​ទៀត​ទេ ខ្លាច​វា​លោត​ចូល iCloud ស្វ័យ​ប្រវត្តុិ​ ធ្វើ​ឲ្យ​បែកធ្លាយ​ឯក​ជន​ភាព​របស់​អ្នក។

ចំពោះ iOS 11 ឡើង​ទៅ​អនុវត្ត​តាម​វិធី​ខាងក្រោម៖

  • ១. ដំបូង​អ្នក​ត្រូវ​ចូល​ទៅ Setting
  • ២. រួច​ចូល​ទៅកាន់​ប៊ូតុង Photos
  • ៣. បន្ទាប់​មក​ចុច​ចូល​ iCloud Photo Library
  • ៤. រួច​ចុច​លើ Download Photos & Videos ឬ Remove from Phone

បើ​យក Download Photos & Videos នោះ​រូបភាព​ទាំង​អស់ នឹង​រក្សា​ទុក​នៅ​លើ​គណនី iCloud ដែល​អ្នក​អាច​ដោតឡូត​យក​បាន​តាម​ចិត្ត។

ប្រសិន​បើ​អ្នក​រើស​យក​ពាក្យ Remove from Phone មាន​ន័យ​ថា អ្នក​បាន​លុប​រូបភាព​ទាំង​នោះ ហើយ​ក៏​មិន​អាច​ដោនឡូត​មក​វិញ​បាន​ដែរ លុះ​ត្រា​តែ​អ្នក​ប្រើ AppleID ដូច​គ្នា​ណា​មួយ ទើប​អាច​ចូល​ទៅ​យក​មក​វិញ(ករណី​បាត់​រូប​សំខាន់)។

  • ៥. Remove from Phone

កន្លែង​នេះ​ចង់​បញ្ជាក់​ថា គ្រប់​រូបភាព និង​វីដេអូ​ដែល​អ្នក​ថត វា​មិន​ជាប់​នៅ​លើ iCloud អ្នក​ទេ គ្រាន់​តែ​នៅ​លើ​ទូរសព្ទ​អ្នក​ប៉ុណ្ណោះ។

ចំពោះ​វិធី​ម្យ៉ាង​ទៀត សម្រាប់​អ្នក​ប្រើ​អ៊ីនធើណិត​តាម​ស៊ីម(cellular data) អ្នក​គ្រាន់​តែ​អ្នក​អនុវត្ត​តាម​ខាងក្រោម៖

  • Settings-> Photos-> Cellular Data ជា​ការស្រេច។(មើល​រូប​)បើ​មាន​ចម្ងល់ អាច​សាក​​សួរ​នៅ​ប្រអប់​ cmt បាន៕

អាន​អត្ថបទ​បន្ត៖

ប្រភព៖ iDownloadBlog | tomsguide   ប្រែ​សម្រួល៖ រក្សា