លេច​ចេញ​រូបរាង​ផ្លូវការ A6 | A6+ ២០១៨ បំពាក់​សុទ្ធ​តែ​អេក្រង់ Super AMOLED

  • 2018-05-01 07:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត​ថា Samsung មិន​ទាន់​បាន​បង្ហើប​ពី​ព័ត៌មាន​ប្រកាស​ចេញ Galaxy ត្រកូល A6 តែ​មាន​ការ​បែក​ធ្លាយ​រូប​រាង និង​លក្ខណៈ​សម្បត្តិ​មុន​រួច​ទៅ​ហើយ។

A6 | A6+ ២០១៨

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ស្មាតហ្វូន​ធន់​កណ្ដាលGalaxy A6 និង A6+ មាន​បំពាក់​មក​ជាមួយ​ចំណុច​ពិសេសៗ​ដូចជា៖

+A6 2018

  • អេក្រង់​ទំហំ​ ៥,៦ អ៊ិញ​ប្រភេទ Infinity Display ក្រាល​ដោយ​កញ្ចក់ Super AMOLED
  • ប្រើ​បន្ទះឈីប Exynos 9 ល្បឿន 1.7Ghz
  • ទំហំ​ផ្ទុក 32GB ជាមួយ RAM 3GB អាច​ថែម​ម៉េម៉ូរី​កាត​ខាង​ក្រៅ​បាន
  • កាមេរ៉ា​ក្រោយ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គា កម្រិត aperture f1.7
  • កាមេរ៉ា​មុខ​មួយ​គ្រាប់​ទំហំ ១៦ មេហ្គា​ដូច​គ្នា តែ​ខុស​កម្រិត aperture f1.9
  • មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ
  • ប្រើ​រន្ធសាក​ភ្លើង​ប្រភេទ USB Type-C
  • មាន​ថាមពល​ថ្ម ៣០០០ មីលីអំពែ

+A6+ 2018

  • អេក្រង់​ទំហំ​ ៦ អ៊ិញ​ប្រភេទ Infinity Display ក្រាល​ដោយ​កញ្ចក់ Super AMOLED
  • ប្រើ​បន្ទះឈីប Snapdragon 450ល្បឿន 1.8Ghz ឬ Exynos SoC
  • ទំហំ​ផ្ទុក 32GB ជាមួយ RAM 3GB អាច​ថែម​ម៉េម៉ូរី​កាត​ខាង​ក្រៅ​បាន
  • កាមេរ៉ា​ភ្លោះ​ក្រោយ​ពីរគ្រាប់​ទំហំ ១៦ មេហ្គា​មួយ​គ្រាប់ កម្រិត aperture f1.7 និង​មួយ​គ្រាប់​ទំហំ ៥ មេហ្គា​ កម្រិត aperture f1.9
  • កាមេរ៉ា​មុខ​មួយ​គ្រាប់​ឡើង​ដល់ ២៤មេហ្គា​កម្រិត aperture f1.9 ជាមួយ​នឹង​ភ្លើង LED Flash មួយ​គ្រាប់
  • មាន​មុខងារ​ស្កេន​ក្រយៅ​ដៃ​ខាង​ក្រោយ
  • ប្រើ​រន្ធសាក​ភ្លើង​ប្រភេទ USB Type-C
  • មាន​ថាមពល​ថ្ម ៣៥០០ មីលីអំពែ

ស្មាតហ្វូន​ទាំង​ពីរ​នេះ​អាច​នឹង​ត្រូវ​បាន Samsung ប្រកាស​ជា​ផ្លូវការ​នៅ​ពាក់​កណ្ដាល​ខែ​ឧសភា​នេះ ជាមួយ​នឹង​តម្លៃ​ចន្លោះ​ពី A6 ខ្ទង់ ៣៦១ ដល់ ៤១០ ដុល្លារ​ទៅ​តាម​ទំហំ​ផ្ទុក(ROM) ឯ A6+ ខ្ទង់ ៤៣៤ ដល់ ៤៨២ ដុល្លារ។ យ៉ាង​ណា​ក្ដី ទាំង​នេះ​គ្រាន់​តែ​ជា​ព័ត៌មាន​បឯម វា​នឹង​ប្រែប្រួល​នៅ​ពេល​ចេញ​លក់​ជា​ផ្លូវការ៕

A6+ 2018

អាន​អត្ថបទ​បន្ត៖

ប្រភព៖ Androidauthority   ប្រែ​សម្រួល៖ រក្សា