ជិត​មាន​ហើយ ទូរសព្ទ Samsung មេម៉ូរីទំហំ ៥១២ GB

  • 2017-12-09 01:01:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​ថ្មីៗ Samsung បាន​ប្រកាស​ថា​ខ្លួន​កំពុង​ចាប់​ផ្តើម​ផលិត​មេម៉ូរី​ដែល​មាន​ទំហំ​ដល់​ទៅ 512GB សម្រាប់​បំពាក់​លើ​ស្មាតហ្វូន​ស៊េរី​ឆ្នាំ ២០១៨។

មេម៉ូរីម៉ាស៊ីន ៥១២ GB ដែល​អាច​នឹង​ចេញ​ឆ្នាំ ២០១៨

​មេម៉ូរី​ទំហំ​យក្ស 512GB នេះ​មាន​សមត្ថភាព​អាចផ្ទេរ​(Transfer)ឯកសារ​បាន​លឿន​មែន​ទែន ដោយ​ល្បឿន​​ចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ ២៥៥ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(255 MB/s) និង​ចម្លង​ទិន្នន័យ​ចេញ ​(read)​ បាន​ដល់ ៨៦០ មេហ្គាបៃ​ក្នុង​មួយ​វិនាទី(860 MB/s)។

ឯ​​ល្បឿនផ្ទេរ​វីដេអូ​ទំហំ 5GB វិញ​វា​អាច​ធ្វើ​បាន​លឿន​ជាង ៦ ដង​បើ​ធៀប​នឹង​ល្បឿន SSD ជំនាន់​ឥឡូវ។ បើ​ធៀប​ជាមួយ​មេម៉ូរី​ប្រភេទ MicroSD ល្បឿន​វា​លឿន​ជាង ៨ ដង។

ចំពោះ​ល្បឿន Random វីដេអូ​វិញ មេម៉ូរី​នេះ​អាចចម្លង​ទិន្នន័យ​ចេញ ​(read)​ ដល់ 42,000 IOPS និង​ល្បឿនចម្លង​ទិន្នន័យ​ចូល​ ​(Write)​ បាន​ដល់ 40,000 IOPS ល្បឿន​នេះ​អាច​និយាយ​បាន​ថា វា​លឿន​ជាង ៤០០ ដង​នៃ​ល្បឿន MicroSD។

(IOPS=Input/Output Opeations per second ល្បឿន​ដំណើរការ Input/Output ក្នុង​មួយ​វិនាទី)

រូប​គំរូ Galaxy S9 | រូបភាព៖ Beebom

យោង​តាម​ប្រភព​ពី Samsung newsroomរបស់​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​កូរ៉េ​ខាង​ត្បូង ឲ្យ​ដឹង​ថា នេះ​ជា​មេម៉ូរី​ដំបូង​ដែល​សហគ្រាស​ផលិត​ស្មាតហ្វូន កំពុង​ផ្ដល់​កម្រិត​ថ្មី​មួយ​ទៀត​ឲ្យ​វា។ ស្មាតហ្វូន​ដែល​នឹង​បំពាក់​មេម៉ូរី​ម៉ាស៊ីន​ទំហំ 512GB នេះ​អាច​រក្សា​ទុក​បាន​វីដេអូ​ទំហំ 4K Ultra HD បាន​ចំនួន ១៣០ វីដេអូ​ឃ្លីប និង​ថែម​ទាំង​អាច​រក្សា​ទុក​រូបភាព​បាន​ពេញ​មួយ​ឆ្នាំ​តែ​ម្ដង។

ចំពោះ​ស្មាតហ្វូន​ដែល​មាន​ភាគរយ​ខ្ពស់ ថា​អាច​នឹង​មាន​សំណាង​បំពាក់​មេម៉ូរី​ទំហំ​យក្ស​នេះ​គឺ Galaxy S9 និង​ស្មាតហ្វូន​បន្ត​បន្ទាប់​ទៀត​ដែល Samsung ​ត្រៀម​បញ្ចេញ​នៅ​ឆ្នាំ ២០១៨ ខាង​មុខ​នេះ៕

ទទួលបានព័ត៌មានថ្មីៗ គន្លឹះមានប្រយោជន៍រួមទាំងចំណេះដឹងផ្សេងៗពីបច្ចេកវិទ្យា Like Page Sabay News Technology...

អាន​អត្ថបទ​បន្ត​៖

ប្រភព៖ petapixel   ប្រែ​សម្រួល៖ រក្សា