បណ្ដា​ខ្សែរឿងរបស់​ Marvel​ ត្រៀម​​បញ្ចាំង​បន្ទាប់​ពី​រឿង Avengers: Infinity War

  • 2018-05-02 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ភាពយន្ត​ថ្មី​របស់ Marvel ​រឿង Avengers: Infinity War កំពុង​តែ​ទទួល​បាន​ការ​គាំទ្រ​ពី​សំណាក់​អ្នក​ទស្សនា​ជុំវិញ​ពិភព​លោក ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​រឿង​មួយ​នេះ​នៅ​តែ​បំបែក​កំណត់ត្រា Box Office រហូត​មក​ដល់​ពេល​នេះ​ដដែល។

ទោះ​ជា​យ៉ាង​ណា នេះ​មិន​មែន​ជា​រឿង​ចុង​ក្រោយ​របស់ Marvel នោះ​ទេ ក្នុង​អំឡុង​ឆ្នាំ​២០១៨ និង ២០១៩ រហូត​ដល់ ២០២០ ខាង​មុខ​នេះ ខ្សែ​ភាពយន្ត​របស់ Marvel ជា​ច្រើន​បាន​កំពុង​ត្រៀម​ខ្លួន​សម្រាប់​បម្រើ​អារម្មណ៍អ្នក​ទស្សនា​របស់​ខ្លួន។

១. រឿង Deadpool 2 (២០១៨)

ខ្សែ​ភាពយន្ត​ប្រភេទ Superhero មួយ​នេះ​គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​គ្រប់​រោង​ភាពយន្ត​ នៅ​ថ្ងៃ​ទី​១៨ ខែ​ឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ។

២. រឿង Ant-Man And The Wasp (២០១៨)

ខ្សែ​ភាពយន្ត Ant-Man ទី​ពីរ​នេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៦ ខែ​​កក្កដា ឆ្នាំ​២០១៨។

៣. រឿង Captain Marvel (២០១៩)

រឿង​ថ្មី​​របស់ Marvel មួយ​នេះ​នឹង​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី​០៨ ខែ​មីនា ឆ្នាំ​២០១៩។

៤. រឿង Avengers 4 (២០១៩)

Avengers 4 ជា​រឿង​ថ្មី​មួយ​ដែល​នឹង​ភ្ជាប់​ដំណើរ​សាច់រឿង​គិត​ចាប់​ពី​រឿង Iron-man ក្នុង​ឆ្នាំ​២០០៨ មក​ នេះ​បើ​តាម Marvel បាន​បញ្ជាក់។ រឿង​ប្រភេទ Superhero មួយ​នេះ​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​០៣ ខែ​ឧសភា ឆ្នាំ​២០១៩។

៥. រឿង Gambit (២០១៩)

តួអង្គ Gambit ដែល​ជា​សមាជិក​មួយ​រូប​របស់ X-Men ក្នុង​ខ្សែ​ភាពយន្ត​ថ្មី​ក្នុង​នាម​ជា​តួឯក​នេះ នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​ ០៧ ខែ​​មិថុនា ឆ្នាំ​២០១៩។

៦. រឿង Spider-Man: Homecoming 2 (២០១៩)

រឿង Spider-Man បន្ទាប់​នេះ គ្រោង​នឹង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី ០៥ ខែ​កក្កដា ឆ្នាំ​២០១៩​ខាង​មុខ។

៧. រឿង Guardains of the Galaxy Vol.3 (២០២០)

ដោយ​សារ​តែ​រឿង Guardains of the Galaxyភាគ​៣​នេះ​​ គ្រោង​នឹង​ចេញ​ក្នុង​ឆ្នាំ​២០២០​នោះ អាច​បញ្ជាក់​ឲ្យ​ឃើញ​ថា​តួអង្គ​ទាំង​ប៉ុន្មាន​ដែល​បាន​រលាយ​ខ្លួន​ក្នុង​រឿង Avengers: Infinity War អាច​នឹង​រស់​រាន​ឡើង​​វិញ​ក្នុង​រឿង Avengers 4៕

ចុចអាន៖

ប្រភព៖ metro.co.uk   ប្រែ​សម្រួល៖ អន សុភក្ត្រា

អត្ថបទថ្មី