​ចិន ​បំបែក​កំណត់ត្រា​ថ្មី​ លើ​វិញ្ញាសា​បង្ហោះ​ដ្រូន​ដំណាល​គ្នា​ច្រើន​ជាង​គេលើ​លោក

  • 2018-05-03 08:22:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កាល​ពី​យប់ថ្ងៃ​ទី​២៩ មេសា ឆ្នាំ​២០១៨ ដ្រូន​ចំនួន​ ១៣៧៤ គ្រឿង​ ដែល​ត្រូវ​បាន​បង្ហោះ​ដំណាល​គ្នា​ពី​លើ​ជញ្ជាំង​ក្រុង​បុរាណ​ចិន​ស៊ី​អាន​ ​បាន​បំបែក​កំណត់​ត្រា​ពិភពលោក​ថ្មី​ ក្រោម​ចំណង​ជើង "ការ​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​ច្រើន​ជាង​គេ​បំផុត​ក្នុង​ពេល​ដំណាល​គ្នា"។

ការ​បង្ហោះ​ដ្រូន​ដំណាល​គ្នា​ដ៏​ច្រើន​នៅ​ប្រទេស​ចិន​នេះ បាន​ផ្តួលកំណត់​ត្រា​ពិភពលោក​ចាស់ ដែល​បាន​បង្ហោះ​ដ្រូន​ចំនួន ១២១៨ គ្រឿង​ កាល​ពី​កម្មវិធី​កីឡាអូឡាំពិក​រដូវ​រងា​ ក្នុង​ក្រុង​ PyeongChang នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​។

អំឡុង​ពេល​ ១៣​ នាទី​នៃ​ការ​បង្ហាញ​នេះ ដ្រូន​ទាំង​ ១៣៧៤​ គ្រឿង បាន​ហោះ​ឡើង​ដំណាល​គ្នា​ពី​លើ​ជញ្ជាំង​ក្រុង​បុរាណ​ស៊ីអាន ដែល​បាន​បង្កើត​ជា​ទិដ្ឋភាព​ពន្លឺ​ដ៏​ធំអស្ចារ្យ​។ ហើយ​ការ​បង្ហាញ​នេះ ត្រូវ​បាន​គេ​មើល​ឃើញ​ក្នុងរយៈកម្ពស់​ ២៦០​ ម៉ែត្រ​ពី​លើ​ជញ្ជាំង​ក្រុង។

សូមជម្រាបថា ទម្រង់​ចំនួន ១៦ បែប និង​និមិត្ត​សញ្ញា​ប្រពៃណី​របស់​ចិនមួយចំនួន រួម​មាន​ដូចជា ជញ្ជាំង​ក្រុង​បុរាណ​ស៊ីអាន និង​ផ្លូវ​សូត្រ ត្រូវ​បាន​បង្កើត​ឡើងដោយ​ការ​បង្ហោះ​ដ្រូន​ផ្គុំ​គ្នា​ ក្នុងអំឡុង​ពេលពិធីបំបែកកំណត់ត្រាថ្មីនេះ៕

សូមទស្សនាវីដេអូខាងក្រោម៖

ចុចអាន ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ អឹុម ម៉េងស៊ាង