LG ពឹង​ក្រុម​ចម្រៀង​ BTS ដើម្បី​អូស​ទាញ​អ្នក​ប្រើ​ស្រីៗ​

  • 2018-05-04 01:41:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ឆ្នាំ​ ២០១៨ នេះ​ ក្រុម​ចម្រៀង​​កូរ៉េ​ BTS បាន​ក្លាយ​ជា​អ្នក​តំណាង​ផលិតផល​ថ្មី​របស់​ LG ដោយ​ពួក​គេ​នឹង​ចូល​រួម​ក្នុង​ការ​ផ្សព្វផ្សាយ​ស្មាតហ្វូន​ LG G7 ThinQ ដែល​ទើប​ចេញ​ជា​ផ្លូវ​ការ​ កាល​ពី​ម្សិលមិញ​នេះ។

ក្រោយប្រកាស​ចេញ​ G7 ThinQ ក្រុមហ៊ុន​កូរ៉េ​មួយ​នេះ​ បាន​បញ្ចេញ​វីដេអូ​ខ្លី​មួយ​ ដែល​មាន​ក្រុម​ចម្រៀង​ BTS និយាយ​ទាក់ទង​ទៅ​នឹង​ G7 ThinQ។ នៅ​​ក្រោម​វីដេអូ​ដែល​បង្ហោះ​លើ​ YouTube ឃើញ​មាន​ពាក្យ​ Comment របស់​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ BTS ជា​ច្រើន​ ដោយមួយ​ចំនួន​បាន​លើក​ឡើង​ថា​ ហ៊ាន​ដូរ​ស្មាតហ្វូន​ដែល​ខ្លួន​កំពុង​ប្រើ ដើម្បី​ប្រើ​ G7 ThinQ វិញ។

គួរ​ដឹង​ថា​ G7 ThinQ មាន​ចំណុច​ពិសេស​ចំនួន​ ៧ ដែល​សង្ឃឹម​ថា​អាច​អូសទាញ​អតិថិជន​បាន។ ចំណុច​ពិសេស​ទាំង​នោះ​រួម​មាន​ អេក្រង់​ដែល​ភ្លឺ​​ជាង​មុន, កាមេរ៉ា​ AI, កាមេរ៉ា​ដែល​អាច​ថត​នៅ​ទី​ងងឹត​បាន​ល្អ, កាមេរ៉ា​ Super Wide-Angle, រន្ធ​បំពង​សំឡេង​ Boombox, រន្ធ​​ដែល​ស្រូប​សំឡេង​បាន​ឆ្ងាយ និង ប៊ូតុង​សម្រាប់​ដំណើរ​ការ​ Google Assistant។

ខណៈ​នេះ​មិន​ទាន់​មាន​ការ​បញ្ជាក់​ពី​តម្លៃ និង កាល​បរិច្ឆេទ​ចេញ​លក់​របស់​ G7 ThinQ នៅ​ឡើយ​ទេ៕​

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង