មិន​ធម្មតា យីហោ​ថ្មី​ទើប​បើក​សោះ តែ តូតា លក់ franchise បាន​ជិត​១០ម៉ឺន​ដុល្លារ​ឯណោះ

  • 2018-05-04 03:21:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ទទួល​បាន​ការ​គាំទ្រ​ពី​អតិថិជន​កាន់​តែ​ច្រើន មុខ​ជំនួញ​ហាង​ផឹក​ស៊ី "ផែ​សមុទ្រ" របស់​តារា​សម្ដែង និង​ជា​ពិធី​ការិនី ម៉ាក់ សែនសូនីតា មាន​អ្នក​ជំនួញ​ម្នាក់​សម្រេច​ចិត្ត​ទិញ ម៉ាក​យីហោ​មួយ​នេះ​ទៅ​បើក​រក​ស៊ី​បន្ត​ហើយ តម្លៃ​នៃ​​ការ​លក់ franchise ជា​លើក​ដំបូង​នេះ តូតា បង្ហើប​ថា មាន​តម្លៃ​ជិត​១០ម៉ឺន​ដុល្លារ​ឯណោះ។

ហាង "ផែ​សមុទ្រ" ដែល​ជា​សាខា​ទី៤ ហើយ​តារា​ស្រី​​ខាង​លើ​បាន​លក់​នោះ គឺ​នៅ​ខាង​លិច​ផ្សារ​កាប់​គោ ដោយ​បាន​ធ្វើ​បើក​សម្ពោធ​កាល​ពី​ល្ងាច​មិញ​ក្រោយ​វត្តមាន​អ្នក​សិល្បៈ​ជា​ច្រើន​រូប​ចូល​រួម។ តូតា​បាន​ឲ្យ​ដឹង​ថា ការ​លក់​ franchise ​ជា​លើក​ដំបូង​នៃ​ហាង​"ផែ​សមុទ្រ​នេះ គឺ​នាង​បាន​លក់​ឲ្យ​មិត្ត​ភក្តិ របស់​នាង ដោយ​នៅ​ក្នុង​នោះ ទាំង​ការ​រៀបចំ​ហាង​បុគ្គលិក ក៏​ដូច​ជា​សេវាកម្ម​ផ្សេង​ទៀត​គឺ ខាង​នាង​ជា​អ្នក​រៀបចំ​ឲ្យ​ទាំង​អស់។

ការ​រៀប​ចំ​ទៀត​សោត គឺ​មាន​លក្ខណៈ​ស្តង់ដារ ដូច​នឹង​ហាង​"ផែ​សមុទ្រ" សាខា​ផ្សេង​ទៀត​ដែរ។ តូតា បញ្ចេញ​ថា ទម្រាំ​បើក​ចេញ​​សម្ពោធ គឺ​ត្រូវ​ចំណាយ​​ខ្ទង់៧ទៅ​៩ម៉ឺន ដុល្លារ ឯណោះ ហើយ​​នាង​គ្រោង​បើក​​១២សាខាទូទាំង​រាជធានី​ភ្នំពេញ​។

ជំនួញ​ដែល​ប្រើ​ដើម​ទុន​ច្រើន​សន្ធឹកសន្ធាប់​ខាង​លើ​នេះ មាន​ភាគ​ហ៊ុន​តែ​២ ប៉ុណ្ណោះ គឺ​នាង និង មិត្តភ័ក្ដិ​ម្នាក់​ទៀត​ដែល​ជា​អ្នក​ចាំ​មើល​ផ្ទាល់​តែ​ម្ដង ចំណែក​នាង មិន​សូវ​មាន​ពេល​គ្រប់គ្រាន់​មើល​ផ្ទាល់​ឡើយ ត្បិត​អី​​ជាប់​រវល់​ការងារ​សិល្ប ។

តូតា លើក​ឡើង​ថា សម្រាប់​ការ​លក់ franchiseនេះ នាង​មិន​ដឹង​ថា ​គួរតែ​លក់​បន្ត​ទៀត​ឬ​យ៉ាង​ណា​នោះ​ទេ រង់ចាំ​ពិភាក្សា​ជា​មួយ​ដៃ​គួរ​ជំនួញ​នាង​សិន។ ទទឹម​គ្នា​​នឹង​ការ​បើក​សាខា លើ​​ទីតាំង​ភ្នំពេញ​ជា​បន្តបន្ទាប់​នេះ នាង​មាន​គម្រោង​បើក​សាខា​តាម​បណ្ដា​ខេត្ត​ជា​បន្តបន្ទាប់​ទៀត ដោយ​បច្ចុប្បន្ន​​កំពុងតែ​រៀបចំ​បើក​ទីតាំង​​​មួយ​ទៀត​នៅ​ខេត្ត កំពត៕

​​

ស៊ុន ហួត