នុះ! Scoopy-i ស៊េរី ០១៩ មក​លើក​នេះ មាន​លក់​ជា​ផ្លូវការ​តែ​ម្ដង​

  • 2018-05-04 04:57:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ហុងដាប្រទេស​ថៃ បាន​បង្ហាញ​ចេញ​ម៉ូតូ​ស៊េរី​ថ្មី។ មិន​ឲ្យ​រង់ចាំយូរ​ ម៉ូតូ​យុវវ័យ​ដ៏​ពេញ​និយម Honda Scoopy-i ស៊េរី ២០១៩ បាន​ចូល​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក(ផ្លូវការ) តែ​ម្ដង​។

HONDA SCOOPY-I ស៊េរីថ្មី ដែល​ខាង​ក្រុមហ៊ុន​នាំចូលមាន​ពីរប្រភេទកាំរាយ និងកាំបន្ទះ និង​មាន​បួន​ពណ៌គឺ ខ្មៅ ខៀវ ក្រហម និង ពណ៌ផ្កាឈូក។

ចំណុច​ពិសេស​លើ​ Scoopy-i ជំនាន់​មុន នៅ​តែ​មាន​លើ​ស៊េរី​ថ្មី​នេះ​ មាន​ដូច​ជា​កុងទ័រ​ឌីជីថល, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ហ្វ្រាំង​ Combi Brake និង​កុងតាក់​ Idling Stop ជា​ដើម។ Scoopy-i ស៊េរី​ថ្មី​ មាន​ជម្រើស​ពណ៌​ចំនួន​ ៩ និង​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ​ រួម​មាន​ CLUB 12, Urban Team និង Prestige។

ដោយ​ឡែក​ចំពោះ​តម្លៃ​វិញ នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ។ ដូចនេះ​ មា​ន​តែ​រង់​ចាំ​អ្នក​ទាំងអស់​គ្នា​ ក្រុម​ការងារ​នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ៕

ចុច​ទីនេះ ដើម្បី​មើល​ពី​លក្ខណៈ​សម្បត្តិុ​នៃ​ម៉ូតូ Scoopy-i ស៊េរី ០១៩

ទស្សនាវីដេអូ៖

អត្ថបទ៖ រក្សា