ក្តៅៗ! Honda Scoopy-i ស៊េរី ០១៩មក​ដល់​ទីផ្សារ​ក្នុង​ស្រុក តម្លៃ​ម៉ាអេម!

  • 2018-04-28 06:12:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រមាណ​ជា​មួយ​ម៉ោង​មុន​នេះ ម៉ូតូ​យុវវ័យ​ដ៏​ពេញ​និយម Honda Scoopy-i ស៊េរី ២០១៩ បាន​ចូល​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក(មិន​ផ្លូវការ)។

អ្នក​លក់​ម៉ូតូ​មួយ​កន្លែង​នៅ​ម្ដុំ​គីរីរម្យ​បាន​ឲ្យ​ដឹង​ថា Honda Scoopy-i ស៊េរី ២០១៩ ដែល​នាំ​ចូល​មក​នេះ​ជា​ប្រភេទ​កង់​ធំ(គ្មាន​ពោះវៀន)។ ចំណែក​ចំនួន​ដែល​យក​មក​ខ្ទង់​ប្រមាណ​ជា ១០ គ្រឿង​ប៉ុណ្ណោះ។ ចំពោះ​តម្លៃ​វិញ​លោក​បាន​បង្ហើប​ថា​ខ្ទង់​ប្រមាណ​ជា ២៥០០ ដុល្លារ។

Scoopy-i ស៊េរី​ថ្មី​ មាន​ជម្រើស​ពណ៌​ចំនួន​ ៩ និង​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ​ រួម​មាន​ CLUB 12, Urban Team និង Prestige។ ចំណុច​ពិសេស​លើ​ Scoopy-i ជំនាន់​មុន នៅ​តែ​មាន​លើ​ស៊េរី​ថ្មី​នេះ​ មាន​ដូច​ជា​កុងទ័រ​ឌីជីថល, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ហ្វ្រាំង​ Combi Brake និង​កុងតាក់​ Idling Stop ជា​ដើម៕

រូបភាពផ្ដល់​ឲ្យ៖ សីហា

អត្ថបទ៖ រក្សា