Honda Scoopy-i ចេញ​ស៊េរី​ថ្មី​ ស្ងាត់ៗ

  • 2018-04-19 06:30:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វីដេអូ​ខ្លី​មួយ​បង្ហាញ​អំពី​ម៉ូតូ​ Scoop-i ស៊េរី​ថ្មី​​ត្រូវ​បាន​បញ្ចេញ​ដោយ​ក្រុមហ៊ុន​ Honda ប្រចាំ​ប្រទេស​ថៃ​ ដែល​​ឃើញ​ថា​មិន​មាន​រចនាបថ​អ្វី​នោះ​ទេ ប៉ុន្តែ​មាន​បន្ថែម​ជម្រើស​ពណ៌​ថ្មី​ជា​ច្រើន។

​បើ​តាម​ឯកសារ​ដែល​បង្ហាញ​ចេញ​មក​ Scoopy-i ស៊េរី​ថ្មី​ មាន​ជម្រើស​ពណ៌​ចំនួន​ ៩ និង​មាន​ចែក​ចេញ​ជា​ ៣ ប្រភេទ​ រួម​មាន​ CLUB 12, Urban Team និង Prestige។ ចំណុច​ពិសេស​លើ​ Scoopy-i ជំនាន់​មុន នៅ​តែ​មាន​លើ​ស៊េរី​ថ្មី​នេះ​ មាន​ដូច​ជា​កុងទ័រ​ឌីជីថល, រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ, ហ្វ្រាំង​ Combi Brake និង​កុងតាក់​ Idling Stop ជា​ដើម។

​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ ដូច​ជា​តម្លៃ​ និង​កាល​បរិច្ឆេទ​ចេញ​លក់​ ក្រុមហ៊ុន​ Honda មិន​ទាន់​បញ្ចេញ​នៅ​ឡើយ​ទេ៕​

ចុចអាន៖

ប្រភព៖ facebook   ប្រែ​សម្រួល៖ សុខហេង