ឡាន Prius ខុសតែពណ៌ តម្លៃលើសខ្វះគ្នាជិត ១ ០០០ ដុល្លារ
- 2018-04-18 03:30:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡាន Prius ខុសតែពណ៌ តម្លៃលើសខ្វះគ្នាជិត ១ ០០០ ដុល្លារ
ចន្លោះមិនឃើញ
ឡាន Prius ជាប្រភេទរថយន្ត Hybrid ដែលកំពុងមានហាងឆេងទីផ្សារដោយសារតម្លៃសមរម្យ រូបរាងតូចស្រស់ស្អាត ស៊ីសាំងតិច។
លោក សេរីរតនៈ ជាម្ចាស់ឃ្លាំងលក់រថយន្ត Mr Car 9999 បានប្រាប់ Sabay ថា ឡាន Prius ជាប្រភេទឡានពេញនិយមជិះជាលក្ខណៈគ្រួសារហើយឡាន Prius តម្លៃខុសគ្នាទៅតាមប្រភេទ Option ឆ្នាំផលិត គុណភាព ជាពិសេសពណ៌អាចមានតម្លៃខុសគ្នាលើសមួយពាន់ដុល្លារក៏មាន។
ពណ៌ដែលច្រើនពេញនិយមមាន ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះ ទឹកមាស។ ពណ៌ដែលមានតម្លៃថ្លៃជាងគេគឺ ពណ៌ស ដែលអាចខុសគ្នាលើសពាន់ដុល្លារ។
ខាងក្រោមនេះជាតម្លៃខុសគ្នារបស់ឡាន Prius ចាប់ពីស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧៖
ប្រភេទ Base Option
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ទឹកមាសចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌សចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ។
ប្រភេទ Half Full
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកមាសចន្លោះពី ៣០០ ទៅ ៤០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌សចន្លោះពី ៧០០ ទៅ ១ ០០០ ដុល្លារ។
ប្រភេទ Full Option
ស៊េរីឆ្នាំ ២០០៤ ដល់ ២០០៧ ពណ៌ខ្មៅ ក្រហម ទឹកប្រាក់ ខៀវ ប្រផេះមានតម្លៃទាបជាងពណ៌ ទឹកមាសចន្លោះពី ៤០០ ទៅ ១ ០០០ ដុល្លារ និងមានតម្លៃទាបជាងពណ៌សចន្លោះពី ៩០០ ទៅ ១ ៥០០ ដុល្លារ។
ហេតុផលដែលពណ៌ទាំងនេះមានតម្លៃថ្លៃដោយសារតែមានអ្នកអ្នកពេញនិយមជិះច្រើន បើចង់ប្ដូរស៊េរីលក់ឆាប់ចេញ និងមិនសូវធ្លាក់ថ្លៃដូចពណ៌ផ្សេង។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
ចុចអានបន្ត៖
ប្រាក់បៀវត្សរ៍ CEO ក្រុមហ៊ុន SAMSUNG វ៉ាដាច់គេក្នុងប្រទេសកូរ៉េខាងត្បូង
តោះមកមើលថា នឹងមានអ្វីចេញថ្មីក្នុងព្រឹត្តិការណ៍ Google I/O ២០១៨ ខាងមុខ?