ម៉ូតូដំបូង Honda អាយុជាង ៥០ ឆ្នាំលក់នៅវៀតណាម ឃើញតម្លៃលែងហ៊ាន!
- 2018-04-09 00:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ូតូដំបូង Honda អាយុជាង ៥០ ឆ្នាំលក់នៅវៀតណាម ឃើញតម្លៃលែងហ៊ាន!
ចន្លោះមិនឃើញ
ថ្មីៗនេះ មានបុរសម្នាក់សញ្ជាតិវៀតណាមម្នាក់បានបង្ហោះដាក់លក់ម៉ូតូបែបបុរាណ(Classic) មួយគ្រឿងលើបណ្ដាញសង្គមហ្វេកប៊ុក មានមហាជនចាប់អារម្មណ៍ជាច្រើន ដោយសារតម្លៃខ្ពស់គួរសម។
យ៉ាងណាមិញ បើតាមអ្នកលក់ម៉ូតូក្នុងស្រុកមួយរូប ឲ្យដឹងថា ម៉ូតូ Monkey នេះជាស៊េរីពិសេស ផលិតមានចំនួនកំណត់ ផលិតជាពិសេសសម្រាប់ខួប ៥០ ឆ្នាំរបស់ហុងដា។ តម្លៃលក់នៅវៀតណាមប្រមាណជា **៥ ០០០ ដុល្លារ។**
ម៉ូតូនេះ មានការរចនារូបរាងដ៏តូចច្រឡឹង មានជាជម្រើសពណ៌ប្រផេះ, ពណ៌ស និង ពណ៌ក្រហមលាយខ្មៅ។ នៅលើធុងផ្ទុកប្រេងឥន្ធនៈមានឃើញបំពាក់ឡូហ្គោដ៏លេចធ្លោផងដែរ។ វាមានទម្ងន់ស្រាលត្រឹម ៦៨ គីឡូក្រាម, ម៉ាស៊ីនកម្លាំង ៥០ សេសេ និង មានធុងអាចផ្ទុកប្រេងបាន ៤,៣ លីត្រ។
បញ្ជាក់ដែរថា តម្លៃនេះបើធៀបជាមួយតម្លៃថ្ងៃដាក់លក់លើវិបសាយហុងដា កាលថ្ងៃ២១ ខែកក្កដា ដល់ ថ្ងៃទី ២១ ខែសីហាឆ្នាំ២០១៧ ខុសគ្នាច្រើនគួរសម ពោលគឺលក់ក្នុងតម្លៃត្រឹមតែ ៣ ៩០០ ដុល្លារ ប៉ុណ្ណោះ៕
ចង់ដឹងច្បាស់ មើលរូបភាពខាងក្រោមនេះ៖
បើប្រិយមិត្តចាប់អារម្មណ៍ទាក់ទងតាមលីងនេះ Honda Monkey Z250