Honda ប្រកាស​តម្លៃ​ម៉ូតូ​ Monkey ស៊េរី​ពិសេស​ ផលិត​មាន​កំណត់

  • 2017-06-26 04:36:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Honda បាន​បង្ហាញ​ព័ត៌មាន​បន្ថែម​ពី​​ម៉ូតូ​​ម៉ូដែល Monkey ស៊េរី​ពិសេស​ 50th Anniversary ​​ផលិត​មាន​ចំនួន​កំណត់​ មុន​ពេល​ដែល​ម៉ូតូ​នេះ​បញ្ឈប់​ការ​ផលិត​ជា​ផ្លូវ​ការ។

អតិថិជន​ដែល​ចង់​បាន​ម៉ូតូ​នេះ​ត្រូវ​ចុះ​ឈ្មោះ​ទិញ​លើ​វិបសាយ​របស់​ Honda ផ្ទាល់​ ដោយ​ការ​លក់​មាន​រយៈ​ពេល​មួយ​ខែ​ចាប់​ពី​ថ្ងៃ​ទី​ ២១ ខែ​កក្កដា​ ដល់​ ​ថ្ងៃ​ទី ២១ ខែ​សីហា ក្នុង​តម្លៃ ៣ ៩០០ ដុល្លារ។ Honda Monkey ឬ Z50M ជា​ម៉ូតូ​ដំបូង​គេ​របស់​ Honda ​ដែល​មាន​ម៉ាស៊ីន​ទំហំ ៥០ សេសេ ដោយ​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ១៩៦៧។

ចំពោះ​ម៉ូដែល​ផលិត​ជា​ពិសេស​សម្រាប់​ខួប ៥០ ឆ្នាំ​នេះ​មាន​ការ​រចនា​រូបរាង​ដោយ​មាន​ជា​ជម្រើស​​​​ពណ៌​ប្រផេះ​, ពណ៌​ស និង ពណ៌​ក្រហម​លាយ​ខ្មៅ។ នៅ​លើ​ធុង​ផ្ទុក​ប្រេង​ឥន្ធនៈ​មាន​ឃើញ​បំពាក់​ឡូហ្គោ​ដ៏​លេច​ធ្លោ​ផង​ដែរ។ ម៉ូតូ​នេះ​មាន​ទម្ងន់​ស្រាល​ត្រឹម​ ៦៨ គីឡូក្រាម, ម៉ាស៊ីន​កម្លាំង ៥០ សេសេ និង មាន​ធុង​អាច​ផ្ទុក​ប្រេង​បាន ៤,៣ លីត្រ៕​​​​

ចុចអាន៖

ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង