បច្ចេកវិទ្យាសម្គាល់​មុខ ជួយ​កំណត់​អត្តសញ្ញាណ​អ្នកល្មើស​ចរាចរ​ណ៍​ក្នុង​ទីក្រុង​មួយនៅចិន

  • 2018-05-05 06:39:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ទីក្រុង​សិន​ចិន​កំពុង​ប្រើ​បច្ចេកវិទ្យាសម្គាល់​ផ្ទៃមុខ​ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នករំលោភ​ច្បាប់​ចរាចរណ៍​និង​ផាកពិន័យ​ធ្ងន់ធ្ងរ ខណៈ​ទីក្រុង​នេះ​កំពុង​កសាង​ឆ្ពោះទៅរក​គោលដៅ​ក្នុងការ​ក្លាយជា​ទីក្រុង​ឆ្លាត​។​

​ឧបករណ៍​ឃ្លាំមើល​ចំនួន ៤០ គ្រឿង ដែល​ដំឡើង​ភាគច្រើន​នៅ​ចំណុច​ផ្លូវ​ប្រសព្វ ជាមួយ​បរិមាណ​លំហូរ​ចរាចរណ៍​ខ្ពស់​នោះ បាន​ដំណើរការ​ជា​ផ្លូវការ​កាលពី​ថ្ងៃ​អង្គារ ទី​១ ឧសភា​។​

​យោងតាម​ប៉ូលិស​ចរាចរណ៍​របស់​ក្រុង​នេះ​បានឱ្យដឹងថា ប៉ូលិស​អេ​ឡិច​ត្រូ​និ​ចនេះ (​បច្ចេកវិទ្យាសម្គាល់​មុខ​) នឹង​យកចិត្តទុកដាក់​ជាពិសេស​លើ​មនុស្ស​នៅក្នុង​ឧស្សាហកម្ម​មួយចំនួន ជាក់ស្តែង​គឺ​អ្នក​ដឹក​ភ្ញៀវទេសចរ និង​អ្នក​ដែល​ត្រូវបាន​ដកហូត​បណ្ណ​បើកបរ​។​

​ការរំលោភបំពាន​ចំនួន ៤ ប្រភេទ ដូចជា ការបើក​រំលោភ​ភ្លើង​ក្រហម ការខកខាន​សង្កេតមើល​សញ្ញា​ចរាចរណ៍ យានយន្ត​ខុស​ស្តង់ដារ​បើកបរ​លើផ្លូវ និង ការបើកបរ​ដោយ​គ្មាន​បណ្ណ នឹងត្រូវ​ត្រួតពិនិត្យ​យ៉ាង​ដិតដល់​។​

​សរុប​បទល្មើស​ចំនួន ៥៨ ករណី ទាក់ទង​ទៅនឹង​ការដើរ​ឆ្លងថ្នល់ និង ៦៧ ករណី​ពាក់ព័ន្ធ​នឹង​យានយន្ត​ខុស​ស្តង់ដារ​នៅលើ​ផ្លូវ ត្រូវបាន​គេ​រកឃើញ​នៅ​ថ្ងៃ​ដំបូង​៕

ប្រភព ៖ rasmeinews.com

អត្ថបទថ្មី