Klopp ៖ ​ខ្ញុំ​មិន​ទាន់​គិត​រឿង Real ​ទេ ខ្ញុំ​ចង់​ឈ្នះ Chelsea ​យប់​នេះ​សិន

  • 2018-05-06 07:13:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Jurgen Klopp ​មិន​ទាន់​គិត​រឿង​លេង Champions League ​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​ឡើយ​ទេ ដោយ​លោក​អះអាង​ថា​ចង់​ឱ្យ​កីឡាករ​គិត​រឿង​លេង​ជាមួយ Chelsea ​នៅ​យប់​នេះ​សិន។

ការ​ប្រកួត​ធំ​នៅ​រាត្រី​នេះ Chelsea ​ត្រូវ​ស្វាគមន៍​ក្រុម​ភ្ញៀវ Liverpool ​នៅ​វេលា​ម៉ោង​១០:៣០​នាទី។ នេះ​ជា​ប្រកួត​សំខាន់​មួយ​សម្រាប់​ក្រុម​ទាំង​ពីរ បើ​ទោះ​ជា​ពាន​រង្វាន់​បាន​ទៅ​លើ​ក្រុម Manchester City ​ហើយ​ក៏​ដោយ។ លោក Klopp អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​មុន​ការ​ប្រកួត​ថា​លោក​ចង់​ឈ្នះ​ការ​ប្រកួត​នេះ ហើយ​ក៏​មិន​មាន​ទុក​ជើង​អ្វី​ដែរ។ ការ​ប្រកួត UCL ​ផ្ដាច់ព្រ័ត្រ​គឺ​ពិត​ជា​សំខាន់ ប៉ុន្តែ​ការ​ប្រកួត​យប់​នេះ​រឹត​តែ​សំខាន់​ថែម​ទៀត។

“យើង​ត្រូវ​គិត​ពី​ប្រកួត​នៅ​សល់​សិន ​ព្រោះ​ថា​យើង​នៅ​មាន​ពេល​វែង​ឆ្ងាយ​ទៀត​សម្រាប់​ត្រៀម​ជួប Real Madrid ។ ចប់​ប្រកួត​២​នេះ​ទៅ យើង​នៅ​សល់​ពេល​១​សប្ដាហ៍​ដើម្បី​ត្រៀម​ខ្លួន។ ខ្ញុំ​អាច​និយាយ​បាន​ថា​ការ​ជួប Chelsea ​នៅ​រាត្រី​នេះ ជា​ជា​ប្រកួត​សំខាន់​មួយ​ក្នុង​អាជីព​របស់​ខ្ញុំ”។ សម្ដី​លោក Klopp ។

ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​រវាង​ក្រុម​ទាំង​ពីរ ​គឺ​ភាគ​ច្រើន​ស្មើ​គ្នា​ជា​និច្ច ​តួ​យ៉ាង​ដូចជា​២​ប្រកួត​កន្លង​មក តែងតែ​បញ្ចប់​ក្នុង​លទ្ធផល ១-១។ ដូច្នេះ​ហើយ ចាំ​មើល​ល្ងាច​នេះ​វិញ ថា​តើ​លទ្ធផល​នឹង​ទៅ​ជា​យ៉ាង​ណា?

ប្រភព៖ Independent   ប្រែ​សម្រួល៖ មុន្នីរម្យ