មិនមែនតែស្រុកខ្មែរទេ នៅស្រុកគេក៏ OPPO F7 លក់ដាច់ខ្លាំងរហូតហាងខ្លះដាច់ស្តុក
- 2018-05-06 04:42:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនមែនតែស្រុកខ្មែរទេ នៅស្រុកគេក៏ OPPO F7 លក់ដាច់ខ្លាំងរហូតហាងខ្លះដាច់ស្តុក
ចន្លោះមិនឃើញ
មកដល់ថ្ងៃនេះក្រុមហ៊ុន OPPO បានប្រកាសពីភាពជោគជ័យក្នុងតំបន់ ដែលមិនធ្លាប់មានពីមុនមក ពោលអតិថិជនមិនថាតែនៅខ្មែរទេ សូម្បីតែនៅក្នុងប្រទេសវៀតណាម ថៃ មីយ៉ាន់ម៉ា និងឥណ្ឌូនេស៊ី ក៏មានការគាំទ្រខ្លាំងដែរ ចំពោះស្មាតហ្វូនស៊េរីថ្មីគឺ OPPO F7។
តំណាងក្រុមហ៊ុន OPPO ប្រចាំប្រទេសកម្ពុជាបានឲ្យដឹងថា៖ “ពេលនេះសន្ទុះនៃការលក់របស់ស្មាតហ្វូនស៊េរីថ្មីពិតជាមានការកើនឡើងហួសហួសការស្មាន ដែលយើងមិនធ្លាប់ជួបនាពេលកន្លងមក ទាំងនៅក្នុងប្រទេសកម្ពុជានិងក្នុងតំបន់។”
អតិថិជននៅ ហូជីមិញរាប់ពាន់នាក់បានមកចាំតាំងព្រលឹមស្រាងៗ ជាច្រើនថ្ងៃព្រោះតែចង់បានទូរស័ព្ទ OPPO F7។ ហេតុការណ៍នេះ កើតឡើងជាច្រើនហាងទូរស័ព្ទក្នុងទីក្រុងហូជីមីញ និងខេត្តជាច្រើនទៀត។ មានម្ចាស់ហាងទូរស័ព្ទមិនតិចទេ ដែលកំពុងតែប្រឈមមុខជាមួយនឹងការដាច់ស្តុកនៃទូរស័ព្ទស៊េរីថ្មីនេះ ហើយត្រូវកម្ម៉ង់ស្មាតហ្វូនជាច្រើនគ្រឿងបន្ថែមទៀតពីក្រុមហ៊ុន OPPO ។
នៅថៃវិញ ចំនួនកុម្ម៉ង់ទុកមុន និងចំនួនអ្នកមកទិញ OPPO F7 ក៏មានការកើនឡើងហួសពីឆ្នាំមុនៗផងដែរ។ អតិថិជនតម្រង់ជួរយ៉ាងវែងនៅពីមុខហាងទូរស័ព្ទធំៗក្នុងទីក្រុងបាងកក ហើយអ្នកខ្លះចេញមកវិញដោយមានទូរស័ព្ទពីរបីគ្រឿងក្នុងដៃ។
ចំណែកប្រទេសផ្សេងទៀតដូចជា មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ក៏មិនខុសគ្នាដែរដោយគ្រប់ហាងទូរស័ព្ទនានាសុទ្ធតែមានមនុស្សម្នាជាច្រើន ដែលមកសាកសួរនិងមកជាវទូរស័ព្ទOPPO F7។ វាមានបីពណ៌សម្រាប់ជ្រើសរើស៖ ពណ៌ក្រហម(Solar Red) ពណ៌ប្រាក់(Moonlight Silver) និងពណ៌ពេជ្រខ្មៅ(Diamond Black)។
នៅក្នុងប្រទេសកម្ពុជា OPPO F7 Ram4GB មានតម្លៃត្រឹមតែ ៣២៩ដុល្លារប៉ុណ្ណោះ ចំណែក ORam6GB វិញនឹងមកដល់ទីផ្សារប្រទេសកម្ពុជានៅក្នុងខែឧសភានេះជាមួយនឹងតម្លៃត្រឹមតែ ៤២៩ដុល្លារ៕