រដ្ឋហាវ៉ៃ កំពុង​រងការ​គំរាម​កំហែង​យ៉ាងខ្លាំង​ពី​ភ្នំភ្នើង១

  • 2018-05-06 04:34:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អាជ្ញាធរ​រដ្ឋ​ហាវ៉ៃ នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អាសន្ន​ខ្ពស់ កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ បន្ទាប់ពី​ភ្នំ Kilauea បាន​ព្រួស​កម្អែ​ភ្នំភ្លើង​ទៅ​តំបន់​ប្រជាជន ក្នុងក្រុង Puna ដោយបាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយនាក់​ត្រូវ​ជម្លៀស​ចេញ។

មន្រ្តី​រដ្ឋហាវ៉ៃ បាន​ឱ្យដឹង​ថា គិតត្រឹម​ថ្ងៃសៅរ៍​ម្សិលមិញ ផ្ទះ​ចំនួន ៥ខ្នង​ហើយ ដែល​ត្រូវបាន​បំផ្លាញ​ដោយសារ​ភ្នំភ្លើង​នេះ។ បន្ទុះ​ភ្នំភ្លើង​នេះ ក៏បាន​កើតឡើង​ក្រោយពេល​មាន​រញ្ជួយដី​រង្វាស់ ៦,៩​រ៉ិចទ័រ បានវាយ​ប្រហារ​តំបន់​នេះ​កាលពី​ថ្ងៃ​សុក្រ​ផងដែរ។

ភ្នាក់ងារ​ការពារ​ស៊ីវិល​នៃ​រដ្ឋហាវ៉ៃ បាន​បញ្ជាក់​ថា សីតុណ្ហភាព​របស់​កម្អែ​ភ្នំភ្លើង​នេះ ត្រូវបាន​រំពឹង​ថា​នឹង​ឈាន​ដល់ ២១០០​អង្សារសេ។

ចំណែក​ភ្នាក់ងារ​អង្កេត​ភូគព្ភសាស្រ្តអាមេរិក USGS បាន​ឲ្យដឹងថា កម្អែ​ភ្នំភ្លើង​ថ្មីៗ​ជាច្រើន​បាន​ហូរចូល​ទៅក្នុង​តំបន់ Leilani Estates នៃ​ក្រុង Puna ដែល​ស្ថិតនៅ​ចម្ងាយ​ប្រមាណ ១៩គីឡូម៉ែត្រ​ពី​ភ្នំភ្លើង​នេះ។

គួរ​បញ្ជាក់​ថា ភ្នំ Kilauea គឺជា​ភ្នំភ្លើង​ដ៏​សកម្ម​១​នៅក្នុង​ពិភពលោក។ ភ្នំភ្លើង​នេះ បាន​ចាប់ផ្តើម​ព្រួស​កម្អែ​ភ្នំភ្លើង​ទៅ​តំបន់​ប្រជាជន កាលពី​ថ្ងៃទី៣ ខែ​ឧសភា។ ប្រជាជន​ប្រមាណ ១៧០០​នាក់ នៅក្នុង​តំបន់ Leilani Estates និង Lanipuna Gardens នៃ​ក្រុង Puna ត្រូវបាន​បញ្ជា​ឱ្យ​ចាកចេញ​ពីផ្ទះ​សម្បែង​របស់​ពួកគេ បន្ទាប់ពី​អាជ្ញាធរ​បាន​ប្រកាស​អាសន្ន។ ទោះជា​យ៉ាងណា មកដល់​ពេលនេះ មិនទាន់​មាន​អ្នក​រងគ្រោះ​ដោយសា​រគ្រោះមហន្តរាយ​នេះ​នៅឡើយ​ទេ៕

ចុចអាន ៖

ប្រភព៖ Kley Kley   ប្រែ​សម្រួល៖ សំភី

អត្ថបទថ្មី