១០ កម្មវិធី VR ល្អ​ប្រើ​សម្រាប់ iPhone 

  • 2018-05-07 04:04:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី VR អាច​ប្រើជាមួយ​ឧបករណ៍​ស្មាតហ្វូន​ Apple ចាប់​ពី​ iPhone 5 ទៅ​ដល់​ iPhone X និង​ iPhone SE​។ ឧបករណ៍​ Headset ដំណើរការ​ជាមួយ​ iPhone មាន​ដូចជា​ Google Cardboard, Merge VR, Noon VR Pro ឬ​ Carl Zeiss VR One Plus។

អ្នកប្រើប្រាស់ iPhone ដែល​មាន​ទាំង​​ឧបករណ៍​ Virtual reality headset អាច​​ប្រើ​កម្មវិធី​ VR នឹង​ពេញចិត្ត​ជាមួយ​សាច់រឿង​ផ្ដល់​ឲ្យ​។

១) End Space VR

កម្មវិធី​ End Space VR បង្កើត​ដោយ​ Justin Wasilenko ដាក់​លក់​តម្លៃ​ ០.៩៩ ដុល្លារ​ ផ្ដល់​ទិដ្ឋភាព​សិប្បនិម្មិត​ដ៏​ស្រស់​ស្អាត​។

២) InMind VR

កម្មវិធី​នេះ​ បង្កើត​ដោយ​ Nival អាច​ទាញ​យក​ប្រើ​ឥត​គិត​ថ្លៃ​មាន​សាច់រឿង​អាច​លេង​បាន​ ហើយ​ ៣០០ សាច់​រឿង​បន្ថែម​ ចំណាយ​ ២.៩៩ ដុល្លារ​។

៣) Jaunt VR

កម្មវិធី​នេះ​បង្កើត​ដោយ​ Jaunt Inc. អាច​ទាញ​យក​ប្រើ​ឥត​គិត​ថ្លៃ​ ដែល​បាន​បរិយាយ​ថា​ជា​ភាពយន្ត​ប្រភេទ​ Virtual reality។

៤) Liftoff VR

កម្មវិធី​ Liftoff VR បង្កើត​ដោយ​ Neel Murarka អាច​ទាញ​យក​ឥត​គិត​ថ្លៃ​។

៥) Virtual Reality Moon

កម្មវិធី​ Virtual Reality Moon បង្កើត​ដោយ​ Andrew Sasaki អាច​ទាញ​យក​ប្រើ​បាន​ឥត​គិត​ថ្លៃ​។

៦) VR Mojo Orbulus

កម្មវិធី​ VR Mojo Orbulus បង្កើត​ដោយ​ VRCraftworks Ltd អាច​ទាញ​យក​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​។

៧) VR Noir

កម្មវិធី​នេះ​បង្កើត​ដោយ​ Start VR អាច​ទាញ​យក​ប្រើ​បាន​ឥត​គិត​ថ្លៃ​។ កម្មវិធី​ផ្ដល់​ទិដ្ឋភាព​ជា​សាច់រឿង​ពេញ​ ប្រើ​រូបភាព​មនុស្ស​ពិត​ៗ អាច​មើល​បាន​មុំ​ ៣៦០ ដឺក្រេ​។

៨) VR Roller Coaster

កម្មវិធី​ VR Roller Coaster បង្កើត​ដោយ​ Frag អាច​ទាញ​យក​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ​។ កម្មវិធី​ផ្ដល់​ទិដ្ឋភាព​ការ​ជិះ​លេង​កម្សាន្ត​ដូច​ពិតៗ ហើយ​អ្នក​លេង​អាច​បង្វែរ​មើល​គ្រប់​ទិស​ មាន​​អារម្មណ៍​ឡើង​លើ​ចុះ​ក្រោម​ ឬ​ធីង​ធោង​។ បើ​អ្នក​លេង​ពុល​ល្បែង​កម្សាន្ត​បែប​នេះ​នៅ​ខាងក្រៅ​ ក្នុង​ទិដ្ឋភាព​សិប្បនិម្មិត​នេះ​ ក៏​ប្រហែល​ពុល​ដែរ​។

៩) Zombie Shooter VR

កម្មវិធី​ Zombie Shooter VR បង្កើត​ដោយ​ FIBRUM អាច​ទាញ​យក​លេង​ដោយ​ឥត​គិត​ថ្លៃ​តែ​បាត់បង់​មុខងារ​ខ្លះ​ និង​ត្រូវ​ចំណាយ​ ១.៩៩ ដុល្លារ​សម្រាប់​ពេញ​។ កម្មវិធី​នឹង​ដាក់​អ្នក​លេង​ក្នុង​កន្លែង​បន្ទប់​ងងឹត​ តូច​មួយ​ តែ​ម្នាក់​ឯង​ ក្រោយ​អ្នក​ជ្រើស​អាវុធ​ បើក​ទ្វារ​ចេញ​ក្រៅ​ អាច​ជួប​ Zombies គ្រប់​ពេល​។ ពេល​ជួប​ Zombies អាច​បាញ់​ប្រហារ​ តែ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​ Zombies មក​ជិត​ បើ​មិន​ដូច្នោះ​ អ្នក​នឹង​ស្លាប់​​មិន​ខនា​។

១០) VR Tube

Youtube ផ្ដល់​វីដេអូ​មុំ​ ៣៦០ ដឺក្រេ​ជាច្រើន​អាច​មើល​បាន​ពី​ឧបករណ៍​ Virtual reality headset ដោយ​គ្រាន់​តែ​ស្វែងរក​ពាក្យ​ 360 videos តាមរយៈ​កម្មវិធី​ Youtube។

វិធី​មួយ​ទៀត​អាច​ប្រើ​កម្មវិធី​ VR Tube បង្កើត​ដោយ​ Caramba App Development ទាញ​យក​ដោយ​ឥត​គិត​ថ្លៃ​ជំនាន់​ដំបូង​ និង​អាច​ចូល​មើល​វីដេអូ​រាប់​រយ​ និង​ចំណាយ​ ១.៩៩ ដុល្លារ បង្កើត​ Playlists, លុប​បាត់​ពាណិជ្ជកម្ម​ និង​អាច​មើល​រាល់​វីដេអូ​៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ

ប្រភព៖ pcmag   ប្រែ​សម្រួល៖ ប៊ុនធឿន