ខុស​គ្នា​ស្រឡះ​ ចំណូល​បុគ្គលិក និង CEO ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ

  • 2018-05-07 01:20:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​ជា​លើក​ដំបូង​ហើយ​ ដែល​មាន​ការ​តម្រូវ​ឲ្យ​​ក្រុមហ៊ុន​ដាក់​លក់​ភាគហ៊ុន​ជា​សាធារណៈ បង្ហាញ​អំពី​​ប្រាក់​ចំណូល​​ប្រចាំ​ឆ្នាំ​ជា​មធ្យម​នៃ​បុគ្គលិក​របស់​ខ្លួន ប្រៀប​​ធៀប​ជា​មួយ​​ប្រាក់​ចំណូល​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​។

១. Alphabet

  • ចំណូល​ជា​មធ្យម ៖ ១៩៧ ២៧៤ ដុល្លារ

  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ១ ដុល្លារ​

​​បញ្ជាក់​ថា​ មិន​មែន​ជា​រឿង​​ថ្មី​នោះ​ទេ​ដែល​នាយក​ប្រតិបត្តិ​មួយ​ចំនួន​មាន​ប្រាក់​ចំណូល​ប្រចាំ​ឆ្នាំ​ត្រឹម​ ១ ដុល្លារ​នោះ។ ដូច​លោក​ Larry Page នាយក​ប្រតិបត្តិ​ Alphabet ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​ទ្រព្យ​សម្បត្តិ​សរុប​ ៥១,២ ពាន់​លាន​ដុល្លារ​ ដោយ​សារ​​មាន​កាន់​កាប់​ភាគហ៊ុន​នៅ​ Alphabet យ៉ាង​ច្រើន​សន្ធឹក។

២. Tesla

  • ចំណូល​ជា​មធ្យម ៖ ៥៤ ៨១៦ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ៤៩ ៩២០ ដុល្លារ

៣. Salesforce

  • ចំណូល​ជា​មធ្យម ៖ ១៥៥ ២៨៤ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ៤ ៦៥៣ ៣៦២ ដុល្លារ

៤. Facebook

  • ចំណូល​ជា​មធ្យម ៖ ២៤០ ៤៣០ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ៨ ៨៥២ ៣៦៦ ដុល្លារ

បញ្ជាក់​ថា​ចំណូល​គោល​​ប្រចាំ​ឆ្នាំ​របស់​លោក​ Mark Zuckerberg ​មាន​ត្រឹម​តែ​ ១ ដុល្លារ​ប៉ុណ្ណោះ​ ប៉ុន្តែ​កាល​ពី​ឆ្នាំ​ ២០១៧ កន្លង​ទៅ​ Facebook បាន​ចាយ​ក្បែរ​ ៩ លាន​ដុល្លារ ដើម្បី​​ការពារ​សុវត្ថិភាព និង​ការ​ធ្វើ​ដំណើរ​នាយក​ប្រតិបត្តិ​របស់​ខ្លួន។

៥. Intel

  • ចំណូល​ជា​មធ្យម ៖ ១០២ ១០០ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ២១ ៥៤៤ ៧០០ ដុល្លារ

៦. IBM

  • ចំណូល​ជា​មធ្យម ៖ ៥៤ ៤៩១ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ១៨ ៥៩៥ ៣៥០ ដុល្លារ

៧. Amazon

  • ចំណូល​ជា​មធ្យម ៖ ២៨ ៤៤៦ ដុល្លារ
  • ចំណូល​​នាយក​ប្រតិបត្តិ​ ៖ ១ ៦៨១ ៨៤០ ដុល្លារ

ប្រភព៖ CNN   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី