“Avengers: Infinity War” បំបែក​កំណត់​ត្រា​ Box Office ថ្មី​មួយ​ទៀត​សប្ដាហ៍​ទី​២

  • 2018-05-07 02:50:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​បាន​ក្លាយ​ជា​ភាពយន្ត​រក​ចំណូល​បាន​១​ប៊ីលាន​ដុល្លារ​ក្នុង​រយៈ​ពេល​តែ ១១​ថ្ងៃ​ ពេល​នេះ "Infinity War” បំបែក​កំណត់​ត្រា​ថ្មី​មួយ​ទៀត​ហើយ ដោយ​រក​ចំណូល​បាន​ ១១២,៥​លាន​ដុល្លារ​នៅ​សប្ដាហ៍​បន្ទាប់ យក​ឈ្នះ​ "Black Panther” ដែល​រក​ចំណូល​បាន ១១១,៦​លាន​ដុល្លារ​នៅ​សប្ដាហ៍​ទី​២។

គិត​ត្រឹម​ពេល​នេះ "Infinity War” រក​ចំណូល​បាន​ ៤៥០,៨​លាន​ដុល្លារ​ក្នុង​រយៈ​ពេល​សប្ដាហ៍​តែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក ព្រម​ទាំង​ ៦៤០,៥​លាន​ដុល្លារ​ទូទាំង​ពិភពលោក ដូច្នេះ​ហើយ​ទើប​ចំណូល​សរុប​បាន​កើន​រហូត​ដល់​១​ប៊ីលាន​ដុល្លារ។

ចំពោះ​ភាពយន្ត​ថ្មីៗ ដែល​ជាប់​ឈ្មោះ​ក្នុង​ Box Office គឺ​មាន​ដូច​ជា​រឿង "Overboard” សម្ដែង​ដោយ Anna Faris និង​ "Tully” សម្ដែង​ដោយ Charlize Theron។ ភាពយន្ត​ទាំង​នេះ​មិន​សូវ​ជា​ទទួល​បាន​ការ​គាំទ្រ​ឬ​និយាយ​ពី​វា​ខ្លាំង ដោយ​សារ​តែ​ត្រូវ​បញ្ចេញ​សប្ដាហ៍​ជាមួយ​រឿង "Avengers: Infinity Wars”។

បណ្ដា​ភាពយន្ត​រក​ចំណូល​បាន​ច្រើន​ជាង​គេ​ទាំង​១០៖

១០. “Bad Samaritan” ប្រាក់​ចំណូល ១,៨​លាន​ដុល្លារ

ចោរ​លួច​ពីរ​រូប​ បាន​ជួប​ជាមួយ​ស្រ្ដី​ម្នាក់​ដែល​ត្រូវ​គេ​ចាប់​ជំរិត​នៅ​ក្នុង​ផ្ទះ​ដែល​ពួក​គេ​កំពុង​តែ​ចង់​លួច​របស់​របរ។

៩.​ “Super Troopers 2” ប្រាក់​ចំណូល ១,៨​លាន​ដុល្លារ

ជា​ភាពយន្ត​កំប្លែង​និយាយ​អំពី​ក្រុម​ប៉ូលិស​ដែល​ប្រចាំ​ការ​នៅ​ តាម​ព្រំដែន​ប្រទេស​កាណាដា និង​សហរដ្ឋ​អាមេរិក ខណៈ​ពួកគេ​មាន​គម្រោង​ផលិត​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​នៅ​តាម​តំបន់​នោះ។

៨. “Truth or Dare” ប្រាក់​ចំណូល ១,៩​លាន​ដុល្លារ

ក្រុម​សិស្ស​មួយ​ក្រុម​បាន​លេង​ល្បែង Truth or Dare ជា​លក្ខណៈ​ធម្មតាៗ ក៏​ប៉ុន្តែ​ស្រាប់​តែ​មាន​រឿង​ចម្លែក​មួយ​កើត​ឡើង​ដែល​សម្លាប់​អ្នក​លេង​ទាំង​នោះ​ម្ដង​មួយៗ។

៧. “Black Panther” ប្រាក់​ចំណូល ៣,១​លាន​ដុល្លារ

ជា​ភាពយន្ត​ថ្មី​ពី​ផលិតកម្ម Marvel បង្ហាញ​ពី​ដំណើរ​សាច់​រឿង​របស់ T'Challa ស្ដេច​នៃ​រាជាណាចក្រ​អាថ៌កំបាំង​ Wakanda ដែល​ប្រកប​ទៅ​ដោយ​បច្ចេកវិទ្យា​ទំនើបៗ និង​ត្រូវ​ប្រឈម​មុខ​នឹង​ការ​ដណ្ដើម​អំណាច​នៃ​ជន​ខាង​ក្រៅ​ម្នាក់ ដែល​កើ​ត​មក​ពី​កំហុស​របស់​ឪពុក T'Challa។

៦. “Tully” ប្រាក់​ចំណូល ៣,២​លាន​ដុល្លារ

ម្ដាយ​មាន​កូន​បី​ម្នាក់​ សម្រេច​ចិត្ត​ជួល​អ្នក​មើល​កូន​ ដោយ​សារ​តែ​មាន​បញ្ហា​លំបាក​ច្រើន​ពេក​ព្រោះ​ខ្លួន​មាន​តែ​ម្នាក់​ឯង។

៥. “Rampage” ប្រាក់​ចំណូល​ ៤,៦​លាន​ដុល្លារ

នៅ​ពេល​ដែល​សត្វ​​៣​ប្រភេទ​បាន​ប៉ះពាល់​ជាមួយ​សារជាតិ​គីមី​មួយ​ប្រភេទ បាន​ធ្វើ​សត្វ​ទាំង​នោះ​ក្លាយ​ជា​សត្វ​សាហាវ និង​ព្យាយាម​បំផ្លាញ​ទីក្រុង Chicago។

៤. “I Feel Pretty” ប្រាក់​ចំណូល ៤,៩​លាន​ដុល្លារ

នារី​ម្នាក់​ដែល​ធ្លាប់​តែ​ប្រឈម​មុខ​នឹង​​ការ​យល់​ឃើញ​ថា​ខ្លួន​មាន​សម្រស់​មិន​ស្អាត តែ​ប្រែ​ជា​យល់​ថា​ខ្លួន​ស្អាត​ទៅ​វិញ​ទាំង​មិន​មែន​ការ​ផ្លាស់​ប្ដូរ​អ្វី​ទាំង​អស់។ អីចឹង​តើ​ជីវិត​របស់​នាង​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ?

៣. “A Quiet Place” ប្រាក់​ចំណូល ៧,៦​លាន​ដុល្លារ

គ្រួ​សារ​មួយ​តម្រូវ​ឲ្យ​រស់​នៅ​ដោយ​ស្ងៀម​ស្ងាត់ ដោយ​សារ​តែ​មាន​សត្វ​ចម្លែក​ម្យ៉ាង​តាម​សម្លាប់​មនុស្ស​តាម​រយៈ​សំឡេង។

២. “Overboard” ប្រាក់​ចំណូល ១៤,៨​លាន​ដុល្លារ

បុរស​មាន​ទ្រព្យ​សម្បត្តិ​ម្នាក់​ បាន​បាត់​បង់​ការ​ចងចាំ​ដោយ​សារ​គ្រោះ​ថ្នាក់​ជា​យថាហេតុ​មួយ​ ហើយ​ត្រូវ​មក​ធ្វើ​ការ​ដូច​ជា​ជន​ក្រី​ក្រ។

១. “Avengers: Infinity War” ប្រាក់​ចំណូល ១១២,៥​លាន​ដុល្លារ

ក្រុម​ Super Hero​ នៅ​ផែន​ដី​ទាំង​អស់​ត្រូវ​រួម​ដៃ​គ្នា ដើម្បី​យក​ឈ្នះ Alien ម្នាក់​ឈ្មោះ Thanos ដែល​មាន​បំណង​អាក្រក់​មក​លើ​ជីវិត​នៅ​ ទូទាំង​សកល​លោក។

បណ្ដា​ Trailer ភាពយន្ត​ចំណូល​ថ្មី៖

ប្រភព៖ ScreenRant | imdb   ប្រែ​សម្រួល៖ ធារ៉ូ