មកមើល ទិដ្ឋភាពកម្អែភ្នំភ្លើងហូរតាមផ្លូវគួរឲ្យខ្លាចនៅរដ្ឋ ហាវ៉ៃ

  • 2018-05-08 01:53:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពី​ថ្ងៃទី​៥ ខែ​ឧសភា ឆ្នាំ​២០១៨ អាជ្ញាធរ​រដ្ឋ​ហាវ៉ៃ នៃ​សហរដ្ឋ​អាមេរិក បាន​ប្រកាស​អាសន្ន​ខ្ពស់​បន្ទាប់ពី​ភ្នំ​ភ្លើង Kilauea បាន​ព្រួស​កម្អែ​ភ្នំភ្លើង​ទៅ​តំបន់​ប្រជាជន ក្នុងក្រុង Puna ដោយបាន​បង្ខំ​ឱ្យ​មនុស្ស​រាប់​រយនាក់​ត្រូវ​ជម្លៀស​ចេញ។

គិត​មក​ត្រឹម​ថ្ងៃ​នេះ ភ្នំ​ភ្លើង Kilauea បាន​បំផ្លាញ​ផ្ទះ​និង​អគារ​អស់​ចំនួន ៣៥​ខ្នង និង​បង្ខំ​ឲ្យ​ប្រជាជន ១ ៧០០ នាក់​ត្រូវ​បង្ខំ​ជម្លៀស​ចេញ​ពី​លំនៅឋាន ចាប់​តាំង​ពី​វា​បាន​ផ្ទុះ​កាល​ពី​ថ្ងៃ ព្រហស្បតិ៍។ ទោះយ៉ាងណា​ក៏​ដោយ មិន​មាន​របាយការណ៍​ណា​មួយ​បង្ហាញ​ថា​មាន​មនុស្ស​រង​របួស ឬ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​នោះ​ទេ បើ​គិត​មក​ទល់​ពេល​នេះ។

សូម​ទស្សនា​បណ្ដុំ​រូប​ភាព​កម្អែភ្នំភ្លើងហូរតាមផ្លូវគួរឲ្យខ្លាចនៅរដ្ឋ ហាវ៉ៃ ៖

សូមទស្សនាវីដេអូខាងក្រោម ៖

ចុចអាន ៖

ប្រភព៖ Dailymail   ប្រែសម្រួល ៖ រ័ត្ន

អត្ថបទថ្មី