ពន្លឺ​ព្រះអាទិត្យ​នា​ព្រឹក​ព្រលឹម​ពី​ខេត្ត​មណ្ឌលគិរី​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់

  • 2014-11-14 13:00:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​ជំនោរ​ខ្យល់​ដ៏​ត្រជាក់​នា​ព្រឹកព្រលឹម​ស្រាងៗ​ ពន្លឺ​ព្រះ​អាទិត្យ​បាន​បញ្ចេញ​​កាំ​រស្មី​ដ៏​ស្រទន់​​ជះ​លើ​​វាល​ស្មៅ​ពណ៌​មាស​ធំ​ល្វឹង​ល្វើយ​​​​ដាច់​កន្ទុយ​ភ្នែក​ ​​​​បង្កើត​​បាន​ជា​ផ្ទាំង​ទស្សនីយភាព​ដ៏​ស្រស់​ស្អាត​​​គួរ​ជា​ទី​គយគន់។

 

 

សម្រស់​ធម្មជាតិ​​ដ៏​ស្រស់​ត្រកាល​​របស់​ខេត្ត​មណ្ឌលគីរីនា​ពេល​ព្រឹក​ព្រលឹម​​​ បាន​​បង្កើត​អនុស្សាវរីយ៍​មិន​អាច​បំភ្លេច​បាន​ សម្រាប់​ភ្ញៀវ​​ទេសចរណ៍​​ទាំងឡាយ ដែល​ធ្វើ​ដំណើរ​​​កម្សាន្ត​ទៅ​ខេត្តភាគ​​ឦសាន​​​ប្រទេស​កម្ពុជា​មួយ​នេះ​នា​ថ្ងៃ​វិស្សមកាល​និង​កម្មវិធី​បុណ្យ​ទាន​នានា។

 

អត្ថបទ៖ ប៊ុណ្ណារ៉ា

អត្ថបទថ្មី