Selena Gomez ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់​ដោយ​សារ​ប្រើ​ Spray Tan ឡើង​ស្បែក​​ពណ៌​ត្នោត

  • 2018-05-08 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា​ប្រជាជន​ក៏​ដូច​ជា​តារា​ល្បីៗ​ជា​ច្រើន​នៅ​អឺរ៉ុប​និង​សហរដ្ឋ​អាមេរិក​ ពេញ​និយម​ស្បែក​ពណ៌​ត្នោត​ខ្ចី​និង​ទង់​ដែង ជាជាង​ពណ៌​ស​ដោយ​សារ​តែ​នៅ​ទី​នោះ​សម្បូរ​មនុស្ស​ស្បែក​ស​ពេក។ ដូច្នេះ​ហើយ​ម៉ាស៊ីន Spray Tan ដែល​អាច​អាច​ប្រែ​ពណ៌​សម្បុរ​ពី​ស​ទៅ​ត្នោត​បាន​មួយ​រយៈ​ នោះ​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​យ៉ាង​ច្រើន។

ជាក់​ស្ដែង​ដើម្បី​ចូលរួម​កម្មវិធី​ហ្វេសិន​យក្ស​ប្រចាំ​ឆ្នាំ Met Gala កាលពី​យប់​មិញ​នេះ តារា​ចម្រៀង​ល្បី​ឈ្មោះ Selena Gomez ក៏​បាន​ប្រើ​វា​ដូច​គ្នា ប៉ុន្តែ​ពេល​នេះ​នាង​បាន​ប្រើ​វា​ជ្រុល​ហួស​ហេតុ​ពេក​រហូត​ដល់​ ស្បែក​ឡើង​ពណ៌​ត្នោត​ចាស់។

អ្នក​គាំទ្រ​ជា​ច្រើន​នៅ​ក្នុង​បណ្ដាញ​សង្គម Twitter បាន​បង្ហោះ​សារ​បញ្ចេញ​មតិ​ខ្លះ​ថា Selena ប្រហែល​ជា​ដាក់​ Spray Tan ជ្រុល​ហើយ​បាន​ជា​ឡើង​ពណ៌​យ៉ាង​នេះ។

ប្រិយ​មិត្ត​យល់​យ៉ាង​ណា​ដែរ ចំពោះ​ពណ៌​សម្បុរ​បែប​នេះ?

ប្រភព៖ Mirror   ប្រែ​សម្រួល៖ ធារ៉ូ