JBL ចាប់​ដៃ​ Google បង្កើត​ឧបករណ៍​បំពង​សំឡេង​ឆ្លាត​វៃ​សម្រាប់​ទូរទស្សន៍ (មាន​វីដេអូ)

  • 2018-05-08 09:47:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ផលិត​ឧបករណ៍​បំពង​សំឡេង និង​កាស​ដ៏​ពេញ​និយម​ JBL បាន​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន Google ដើម្បី​ផលិត​ឧបករណ៍​បំពង​សំឡេង​ឆ្លាត​វៃ​សម្រាប់​ទូរទស្សន៍ Android ដែល​មាន​ឈ្មោះ​ថា JBL Link Bar។ ឧបករណ៍​បំពង​សំឡេង​នេះ អាច​ប្រើប្រាស់​បច្ចេកវិទ្យា AI របស់ Google គឺ Google Assistant ដែល​អាច​បញ្ជា​ទូរទស្សន៍​ឆ្លាត​វៃដើរ​ដោយ Android ដោយ​ប្រើប្រាស់​សំឡេង​បញ្ជា​តែ​ម្ដង។

នេះ​ជា​ផលិតផល​ដំបូង​របស់ Google ដែល​ជា​ប្រភេទ​កូន​កាត់ រវាង​ឧបករណ៍​បំពង​សំឡេង​ធម្មតា និង​ឧបករណ៍​សម្រាប់​បញ្ជា​ទូរទស្សន៍ ដែល​វា​អាច​នឹង​បង្ហាញ​ខ្លួន​នា​ព្រឹត្តិការណ៍ Google I/O នា​យប់​នេះ។ វា​ក៏​ជា​ឧបករណ៍​ប្រភេទ Sound Bar ដំបូង​ដែល​នឹង​ផ្ដល់​ជូន​នូវ​ការ​ប្រើប្រាស់ Google Assistant និង​បទ​ពិសោធន៍​នៃ​ការ​ប្រើប្រាស់ Android TV បាន​ពេញ​លេញ​ផង​ដែរ។

JBL Link Bar មិន​ត្រឹម​តែ​ប្រើ Google Assistant ដោយ​ត្រឹម​តែ​ក្នុង Youtube Content និង​ប៉ុស្តិ៍​ទូរទស្សន៍​ប៉ុណ្ណោះ​ទេ តែ​​ក៏​​អាច​បញ្ជា​ឧបករណ៍​បំពង​សំឡេង​ឲ្យ​ចាក់​តន្ត្រីខ្លួន​ឯង​ចេញ​ពី Platfrom ផ្សេង ដោយ​បិទ​ទូរទស្សន៍​ចោល​ក៏​បាន​ដែរ។

Google បាន​បញ្ជាក់​ដែរ​ថា វា​នឹង​ប្រើប្រាស់​រន្ធ HDMI អាច​ប្រើ​សំឡេង​ដើម្បី​បញ្ជា​ឲ្យ​ទូរទស្សន៍​ភ្ជាប់​ទៅ​ឧបករណ៍​ផ្សេង​ៗ​បាន​យ៉ាង​ងាយ​ ដូច​ជា ម៉ាស៊ីន​លេង​ហ្គេម ឬ ម៉ាស៊ីន​ចាក់ DVD ជាដើម។ ចំពោះ​តម្លៃ​ក្រុមហ៊ុន​មិន​ទាន់​បាន​បញ្ចេញ​ជា​សាធារណៈ​នៅ​ឡើយ​ទេ តែ​ក្រុមហ៊ុន JBL បង្ហើប​នឹង​ចេញ​លក់​ជា​ផ្លូវ​ការ​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ខាង​មុខ៕

ចុចអាន៖

ប្រភព៖ theverge   ប្រែ​សម្រួល៖ ផាត សុវត្ថិ