ប៉ុន្មាន​ម៉ោង​ទៀត​ឡើង​យន្តហោះ នេន ទុំ ដល់​ថ្នាក់​រត់​ទៅ​ស្ទីមសិន

  • 2018-05-08 12:18:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​តែ​ប៉ុន្មាន​ម៉ោង​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវ​ឡើង​យន្តហោះ​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក​ជាមួយ​មិត្តភ័ក្ដិ​រួម​អាជីព​ផ្សេង​ទៀត នេន ទុំ ចាប់​ផ្ដើម​មិន​ស្រួល​ខ្លួន​មុន​បាត់​ទៅ​ហើយ ហើយ​នៅ​ក្នុង​ខ្លួន​មាន​អាការ​ភ័យ​ព្រួយ​ច្រើន។

អាការ​បែប​នេះ ដោយ​សារ​តែ​លោក ពុំ​ធ្លាប់​មាន​បទ​ពិសោធន៍​ទៅ​សហរដ្ឋ​អាមេរិក​ឡើយ។ "ឥឡូវ​នេះ ខ្ញុំ​កំពុង​នៅ​កន្លែង​ស្ទឹម​បង ដូច​ជា​មិន​ស្រួល​ខ្លួន អារម្មណ៍​ដូច​ចេះ​តែ​ភ័យ​ៗ ម៉េច​មិន​ដឹង​ទេ"។ នេន ទុំ រួម​ជាមួយ​មិត្ត​រួម​អាជីព​ផ្សេង​ទៀត​មាន សូដា នីតា និង ជុំ លីណូ នឹង​ត្រូវ​ឡើង​យន្តហោះ​នៅ​ម៉ោង ១១​យប់​នេះ។

មុន​ដើរ​មក​ម៉ោង​នេះ នេន ទុំ និង​មិត្ត​រួម​អាជីព​ស្ទើរ​តែ​មិន​បាន​ទៅ ដោយ​សារ​ការ​ចូល​សម្ភាសន៍​លើក​ទី​១ នៅ​ស្ថាន​ទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា ទទួល​លទ្ធផល​គួរ​ឲ្យ​តក់​ស្លុត ពោល​គឺ ធ្លាក់​ទាំង​អស់​គ្នា ដោយ​អ្នក​ខ្លះ មិន​ទាន់​បាន​សម្ភាសន៍​ផង។ ប៉ុន្តែ​ដោយ​សារ​មិន​អស់​ចិត្ត អ្នក​ឧបត្ថម្ភ​បាន​ពុះពារ​រៀប​ចំ​ឯកសារ​ឲ្យ​ពួក​គេ​ចូល​សម្ភាសន៍​លើក​ទី២។ ជា​លទ្ធផល ពួក​គេ​ទទួល​លទ្ធផល​វិជ្ជមាន​ទាំង​អស់​គ្នា។

នេន ទុំ ជាមួយ​ឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​ប្រទេស​កូរ៉េ​ខាង​ត្បូង
រូបភាព៖ ហ្វេសប៊ុក នេន ទុំ

ខុស​ពី មិត្ត​រួម​អាជីព​ផ្សេង​ទៀត ដូច​ជា សូដា នីតា ជា​ដើម នេន ទុំ មិន​ធ្លាប់​មាន​បទ​ពិសោធន៍​ទៅ​ជាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក​នោះ​ឡើយ។ ដោយ​សារ​មិន​ធ្លាប់​ផង រយៈ​ពេល​ទៅ​សម្ដែង​ក៏​យូរ​ផង ទើប​ធ្វើ​ឲ្យ​តារា​ចម្រៀង​រ៉េប ចេះ​តែ​គិត​ច្រើន។ "នេះ​សម្រាប់​អារម្មណ៍​ខ្ញុំ​ទេ​ណា​បង វា​ជា​អារម្មណ៍​ថ្មី ហើយ​ក៏​ជា​មេរៀន​ជីវិត​ថ្មី​ដែរ ដែល​ខ្ញុំ​ពិបាក​នឹង​ឆ្លង​កាត់។ ទៅ​ដល់​ទី​នោះ ខ្ញុំ​ត្រូវ​រៀន​រឿង​ថ្មី​ៗ​ច្រើន ខ្ញុំ​មិន​ស្គាល់​ផ្លូវ មិន​ស្គាល់​តំបន់ ទៅ​បែក​ម៉ែ បែក​ឪ និយាយ​ទៅ​ចេះ​គិត​ច្រើន ទើប​ធ្វើ​ឲ្យ​ចេះ​តែ​ភ័យ"។

បេសកកម្ម នេន ទុំ ទៅ​សហរដ្ឋ​អាមេរិក​លើក​នេះ មាន​រយៈ​ពេល ៦ខែ មុន​ពេល​លោក ត្រឡប់​មក​ជួប​ប្រិយមិត្ត​អ្នក​គាំទ្រ​នៅ​ក្នុង​ស្រុក​វិញ៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី