ទាន់​ហេតុការណ៍! ​ចាន់ វឌ្ឍនាកា ​អាច​នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ Pahang FA ​

  • 2018-05-08 14:59:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ ចាន់ វឌ្ឍនាកា ​អាច​នឹង​ចែក​ផ្លូវ​គ្នា​ជាមួយ​ក្លឹប Pahang FA ​របស់​ម៉ាឡេស៊ី​ហើយ ក្រោយ​ពី​មាន​កីឡាករ​និង​អ្នក​ស្គាល់​រូបគេ​ជា​ច្រើន​នៅ​ម៉ាឡេស៊ី​បាន​បង្ហោះ​សារ​បែក​គ្នា។

វឌ្ឍនាកា ​រក​បាន​១​គ្រាប់​កាល​ពី​សប្ដាហ៍​មុន ​និង​បាន​ចូល​លេង​ច្រើន​ប្រកួត​ណាស់ ប៉ុន្តែ​មិន​ទាន់​ត្រូវ​ចិត្ត​គ្រូ​បង្វឹក​នៅ​ឡើយ​ទេ។ ​ស្រប​ពេល​ដែល​គ្រូ​របស់ Pahang ​ធ្លាប់​និយាយ​ទៀត​ថា ​លោក​ចង់​បាន​អ្វី​ច្រើន​ជាង​នេះ ​ពី វឌ្ឍនាកា ​មិន​មែន​ត្រឹម​ការ​លេង​ដូច​បច្ចុប្បន្ន​នេះ​ឡើយ។

យ៉ាងណាមិញ ​ដំណឹង​នេះ​អាច​មិន​ទាន់​ផ្លូវការ​នៅ​ឡើយ​ទេ ប៉ុន្តែ​ភាគរយ​ខ្ពស់​ទៅ​ហើយ​ដែល រូបគេ​អាច​នឹង​ត្រលប់​មក​កម្ពុជា​វិញ ដូច​ករណី​របស់ កែវ សុខផេង ​ដែរ៕

អត្ថបទ៖ មុន្នីរម្យ