ធ្ងន់ហើយ អ្នកបិទ Sticker មិនសមរម្យលើរថយន្ត ប្រញាប់បកចោលជាបន្ទាន់!
- 2018-05-09 02:55:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្ងន់ហើយ អ្នកបិទ Sticker មិនសមរម្យលើរថយន្ត ប្រញាប់បកចោលជាបន្ទាន់!
ចន្លោះមិនឃើញ
ថ្មីៗនេះ ក្រសួងព័ត៌មាន បានចេញសេចក្ដីប្រកាសព្រមានដល់ម្ចាស់រថយន្ត យានយន្តមួយចំនួនដែលបានបិទ Sticker មិនសមរម្យ ឲ្យប្រញាប់បកចោលជាបន្ទាន់។
សូមអានសេចក្តីប្រកាសខាងក្រោម៖
ដោយសារកន្លងមក ក្រសួងព័ត៌មានបានសង្កេតឃើញមានរថយន្ត និងយានយន្តមួយចំនួនបានបិទស្ទីកឃ័រ(Sticker) ជារូបភាព និងជាសារអក្សរនៅតាមជញ្ជាំងរថយន្ត យានយន្ត ឬនៅពីក្រោយ ដែលមានអត្ថន័យអសីលធម៌ ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស សេចក្ដីថ្លៃថ្នូរ និងសីលធម៌សង្គម។
ដើម្បីជៀសវាងផលអវិជ្ជមានមកលើប្រពៃណី ទំនៀមទម្លាប់និងវប្បធម៌ ដ៏ល្អផូរផង់របស់ប្រជាជនខ្មែរតាំងពីដើមរៀងមក។ ក្រសួងព័ត៌មានសូមកិច្ចសហការជាមួយរដ្ឋបាលរាជធានី ខេត្តនិងស្ថាប័នអង្គភាពពាក់ព័ន្ធ ចាត់វិធានការចំពោះម្ចាស់ក្រុមហ៊ុនដឹកជញ្ជូន ឬម្ចាស់រថយន្ត យានយន្តគ្រប់ប្រភេទដែលប្រព្រឹត្តល្មើសទាំងនេះឲ្យបានតឹងរឹងបំផុត៕
អានអត្ថបទបន្ត៖