ល្បឿន​មិន​អន់ទេ Wi-Fi Free នៅ​សួនច្បារ​​សម្តេច​ហ៊ុន សែន បើក YouTube ស៊ីផុយ

  • 2018-05-09 08:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រព័ន្ធ Wi-Fi សាធារណៈ ត្រូវ​បាន​ដាក់​ឲ្យ​ដំណើរការ​ហើយ​នា​ព្រឹក​នេះ នៅ​​បរិវេណ​សួនច្បារ​វិមាន​ឯករាជ្យ (នាគ​បាញ់​ទឹក) និង​មុខ​ព្រះ​បរម​រាជ​វាំង។ តោះ! Sabay នឹង​ណែនាំ​ពី​របៀប​ភ្ជាប់​ Wi-Fi Free។

+អនុវត្តតាម​ខាងក្រោម៖

ដំបូង​ដោយ​គ្រាន់​តែ​​ចូល​ទៅ Setting-> Wi-Fi-> ចូល​ទៅ​រក​ឈ្មោះ TC Free Wi-Fi ជា​ការ​ស្រេច។

ក្នុង​នោះ ឧបករណ៍​បច្ចេកទេស​ប្រព័ន្ធ Wifi សាធារណៈ​ចំនួន ២​ទីតាំង នៅ​សួនច្បារ​សម្ដេច ហ៊ុន សែន និង​សួនច្បារ​មុខ​ព្រះបរមរាជវាំង ដែល​មាន​ល្បឿន 1Gps (១​ហ្សីហ្គាប៊ីត​ក្នុង​មួយ​វិនាទី) ត្រូវ​បាន​ដំឡើង​រួចរាល់​ជា​ស្ថាពរ ហើយ​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រើប្រាស់​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៨៕

អត្ថបទ៖ រក្សា