iOS ជំនាន់​ក្រោយ​បន្ថែម​ប្រព័ន្ធ​សុវត្ថិភាព​មួយ​ធ្វើ​ឲ្យ Hacker កាន់​តែ​ពិបាក​ជាង​មុន

  • 2018-05-09 09:28:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន​ Apple ដែល​ល្បី​លើក​មុន​ថា​មិន​ព្រម​ផ្ដល់​ទិន្នន័យ អ្នក​ប្រើប្រាស់ iPhone ដែល​ជា​ឧក្រិដ្ឋជន​ ដោយ​ឈរ​លើ​គោលការណ៍​ថា​ខ្លួន​នឹង​ការពារ​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជានិច្ច​នោះ បាន​បញ្ចេញ​មុខ​ងារ​ថ្មី​លើ iOS 11.4 មាន​ឈ្មោះ​ថា "USB Restriced Mode" ដែល​នឹង​មិន​អនុញ្ញាត​ឲ្យ​មាន​មាន​ការ​យក​ទិន្នន័យ​ចេញ​ពី​ទូរសព្ទ​បាន​ឡើយ​ ប្រសិន​បើ​ iDevice របស់​លោក​អ្នក​ដូច​ជា iPhone, iPad និង iPod Touch នោះ​មិន​បាន​ដោះ​សោ​រយៈ​ពេល ៧​ថ្ងៃ។

ក្រុមហ៊ុន Elcomsoft បាន​ចេញ​មុខ​មក​បញ្ជាក់​ហើយ​ថា​មុខ​ងារ​នេះ​ពិត​ជា​មាន​ដំណើរ​ការ​លើ iDevice ដើរ​ដោយ iOS 11.4 មែន ដោយ​វា​មិន​លោត​ចេញ​ផ្ទាំង "Trust this computer” ដែល​ជា​ផ្ទាំង​អាច​ឲ្យ​អ្នក​ប្រើប្រាស់​កំណត់​ថា កុំព្យូទ័រ​នេះ​គួរ​ឲ្យ​ទុក​ចិត្ត​ និង​អាច​បញ្ជូន​ទិន្នន័យ​ទៅ​ខាងក្រៅ​ទៀត​ឡើយ។ រាល់ iDevice ដែល Elcomsoft បាន​យក​មក​តេស្ដ​នេះ គឺ​សុទ្ធ​តែ​ទុក​ចោល​ ៧​ថ្ងៃ​ដោយ​មិន​ដោះ​សោ​សោះ​តែ​ម្ដង។

តាម​ឯកសារ​ក្រុម​អ្នក​អភិវឌ្ឍ iOS បាន​លើក​ឡើង​ថា​៖ "ដើម្បី​អាប់ដេត​ផ្នែក​សុវត្ថិភាព​ឲ្យ​កាន់​តែ​ខ្ពស់ iDevice ដែល​ជាប់​សោ​ទាំងឡាយ​ ដែល​ចង់​ភ្ជាប់​ជាមួយ​ឧបករណ៍​នានា​តាម​រន្ធ USB អ្នក​ត្រូវ​ភ្ជាប់​ iDevice តាម​រន្ធ Lightning ហើយ​ត្រូវ​ដោះ​សោ iDevice ផង ឲ្យ​បាន​យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​សប្ដាហ៍។

ដូច្នេះ ប្រសិន​បើ​សមត្ថកិច្ច​ចង់​ទាញ​យក​ព័ត៌មាន​នានា​ពី iDevice (iPhone, iPad, iPod Touch) ពួក​គេ​ត្រូវ​ធ្វើ​ឲ្យ​បាន​លឿន​ក្នុង​រយៈ​ពេល ៧​ថ្ងៃ​ មុន​ពេល​ដែល iDevice លែង​ចម្លង​ទិន្នន័យ​ចេញ​ក្រៅ ហើយ​ទាមទារ​រក​លេខ​កូដ​តែ​ម្ដង។

គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចេកវិទ្យា USB Restriced Mode បាន​បង្ហាញ​ខ្លួន​តាំង​តែ​ពី iOS 11.3 beta មក​ម៉្លេះ ប៉ុន្តែ​ក្រុមហ៊ុន​សម្រេច​ចិត្ត​មិន​ដាក់​វិញ​នៅ​ក្នុង​ជំនាន់​ផ្លូវការ​របស់​ខ្លួន​សម្រាប់ iOS 11.3 នោះ៕

ចុចអាន៖

ប្រភព៖ Techradar   ប្រែ​សម្រួល៖ ផាត សុវត្ថិ

អត្ថបទពេញនិយម
អត្ថបទថ្មី