រោងចក្រ​ថាមពល​កម្ដៅ​ដំបូង​គេ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​ហើយ

  • 2018-05-09 09:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោម​សំណើ​របស់​ក្រុមហ៊ុន I&D Invest និង​ហិរញ្ញប្បទាន​ដោយ​មូលនិធិ​បារាំង​សម្រាប់​បរិស្ថាន​ពិភពលោក រដ្ឋាភិបាល​ហ្វាំងឡង់ និង​ធនាគារ​បារាំង រោងចក្រ​ថាមពល​កម្ដៅ​ដំបូង​គេ​នៅ​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​ព្រះវិហារ។ នេះ​ជា​ការ​បង្ហោះ​នៅ​លើ​ទំព័រ​ហ្វេសប៊ុក ស្ថានទូត​បារាំង​ប្រចាំ​នៅ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ទី៩ ខែ​ឧសភា ឆ្នាំ​២០១៨។

ផ្នែក​ខាងក្នុង​រោងចក្រថាមពល​កម្ដៅ​ នៅខេត្តព្រះវិហារ

ស្ថានទូត​បារាំង​បាន​ឲ្យដឹង​ថា រោងចក្រ​នេះ​បាន​លេច​ជា​រូបរាង​ឡើង បន្ទាប់​ពី​កិច្ច​ខិតខំ​ប្រឹងប្រែង​រយៈពេល​៣ឆ្នាំ​។ រោងចក្រ​ដែល​អាច​ផ្ដល់​ថាមពល ១​មេហ្គាវ៉ាត់​នេះ ផលិត​អគ្គិសនី​ពី​ឧស្ម័ន​ដែល​កើត​ចេញ​ពី​ការ​ដុតអុស​។

ប្រភព​ដដែល​បន្ត​ថា បច្ចុប្បន្ន​អុស​ដែល​យក​មក​ប្រើប្រាស់​បាន​មក​ពី​កាក​សំណល់​រោងចក្រ​អារឈើ និង​អុស​ដែល​ជា​របស់​ឯកជន។ នៅ​ពេល​ខាងមុខ អុស​ទាំងនោះ​នឹង​បាន​មកពី​ដើម​ឈើ​ដែល​ត្រូវ​បាន​ដាំដុះ​ឡើង​ដោយ​ក្រុមហ៊ុន I&D Invest ​៕

ផ្នែក​ខាងក្រៅរោងចក្រថាមពល​កម្ដៅ​ នៅខេត្តព្រះវិហារ | រូបថត៖ ស្ថានទូតបារាំងប្រចាំនៅកម្ពុជា

អានអត្ថបទ​បន្ត៖​

ប្រភព៖ Kley Kley   អត្ថបទ៖ លាភ

អត្ថបទពេញនិយម
អត្ថបទថ្មី