ដឹងមូលហេតុមនុស្ស ២នាក់ស្លាប់ អំឡុងពេលបោះឆ្នោតនៅ ម៉ាឡេស៊ី
- 2018-05-09 09:47:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុមនុស្ស ២នាក់ស្លាប់ អំឡុងពេលបោះឆ្នោតនៅ ម៉ាឡេស៊ី
ចន្លោះមិនឃើញ
បុរសចំណាស់ ម្នាក់ និងស្ត្រីចំណាស់ម្នាក់បានស្លាប់ ខណៈកំពុងតម្រង់ជួរបោះឆ្នោតថ្នាក់ជាតិ ម៉ាឡេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃ ពុធ ទី ៩នេះ។
នៅក្នុងហេតុការណ៍ពីរផ្សេងគ្នា បុរសវ័យ ៧៨ឆ្នាំម្នាក់ឈ្មោះ Lor Voon Chor បានដួលសន្លប់ រួចក៏បានស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ។ មុនកើតហេតុ លោកតា Lor បានមកឈរតម្រង់ជួរចាំបោះឆ្នោតនៅមណ្ឌល Taman Petaling ទីក្រុង Petaling Jaya រួចក៏បានដួលសន្លប់នៅវេលាម៉ោង ៩:៣០នាទីព្រឹកតែម្ដង។ យោងតាមក្រុមគ្រួសារឲ្យដឹងថា "លោកតា Lor មានជំងឺបេះដូង និងសួតហើយថែមទាំងមានជំងឺទឹកនោមផ្អែមទៀត។"
ចំណែកឯមួយករណីទៀត ស្ត្រីវ័យ ៥៤ឆ្នាំម្នាក់ឈ្មោះ Rokiah Sulong ក៏បានដួលសន្លប់ផងដែរខណៈកំពុងឈរតម្រង់ជួរចាំបោះឆ្នោតនៅមណ្ឌល Pulau Serai ទីក្រុង Dungun។ មុនពេលកើតហេតុ ស្ត្រីខាងលើបានមកដល់មណ្ឌលនៅវេលាម៉ោង ៨:២០នាទីព្រឹក។ លុះមកដល់វេលាម៉ោង ៩:០៥ នាទី ស្ត្រីរងគ្រោះ ក៏ដួលសន្លប់ហើយក្រោយមកស្លាប់តែម្ដង។ យោងតាមកូនស្រីរបស់ស្ត្រីរងគ្រោះ ឲ្យដឹងថា "ម្ដាយរបស់ខ្លួនមានជំងឺសម្ពាធឈាមឡើងខ្ពស់។”
គួរឲ្យដឹងថា នៅថ្ងៃទី៩ ខែឧសភា ២០១៨នេះ ប្រជាជនម៉ាឡេស៊ី ជាង ១៤លាននាក់បាននាំគ្នាទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រថ្មី ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៥ល្ងាច នៅតាមមណ្ឌលបោះឆ្នោតចំនួន ៨២៥៣កន្លែង៕
ចុចអាន ៖
ជើងហោះហើររវាងក្រុង២នៅអាស៊ាន ជាប់ចំណាត់ថ្នាក់ជាផ្លូវដែលមមាញឹកបំផុតលើលោក
អំឡុងពេលរុករកយន្តហោះ MH370 ស្រាប់តែឃើញរឿងអាថ៌កំបាំង គួរឲ្យភ្ញាក់ផ្អើលមួយ