ជើងហោះហើររវាងក្រុង២នៅអាស៊ាន ជាប់ចំណាត់ថ្នាក់ជាផ្លូវដែលមមាញឹកបំផុតលើលោក
- 2018-05-06 08:22:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជើងហោះហើររវាងក្រុង២នៅអាស៊ាន ជាប់ចំណាត់ថ្នាក់ជាផ្លូវដែលមមាញឹកបំផុតលើលោក
ចន្លោះមិនឃើញ
យោងតាមក្រុមហ៊ុនទីប្រឹក្សាអាកាសចរណ៍ OAG បានបង្ហើបឲ្យដឹងថា ផ្លូវហោះហើរទៅមកមួយ រវាងទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី (សិង្ហបុរីមានព្រលានយន្តហោះតែ១គត់) គឺជាផ្លូវសម្រាប់យន្តហោះដែលមានភាពមមាញឹកបំផុត ដោយមានជើងហោះហើរជាង ៣ម៉ឺនជើង គិតចាប់ពីខែមីនា ឆ្នាំ២០១៧ រហូតដល់ខែកុម្ភៈ ឆ្នាំ២០១៨។
ជើងហោះហើរដែលធ្វើដំណើរទៅមករវាងទីក្រុងទាំងពីរ មាន ៥៧% ជារបស់ក្រុមហ៊ុនដែលផ្ដល់ការធ្វើដំណើរស្ថិតក្នុងតម្លៃខ្ពស់ និង ៤៣% ជារបស់ក្រុមហ៊ុនដែលផ្ដល់ការធ្វើដំណើរក្នុងតម្លៃទាប។
ក្រៅពីផ្លូវហោះហើរ កូឡាឡាំពួរ -សិង្ហបុរី គេឃើញមាន ផ្លូវហោះហើរនៅអាស៊ាន១ទៀត ដែលស្ថិតក្នុងបញ្ជី Top10 គឺផ្លូវហោះហើរទីក្រុងហ្សាកាតា-សិង្ហបុរី ឈរលេខ៣ មានជើងហោះហើរទៅមកជាង ២៧០០០ជើង ពីខែមីនា ឆ្នាំ២០១៧ ដល់ខែកុម្ភៈ ឆ្នាំ២០១៨។
បញ្ជីផ្លូវហោះហើរនានា និងចំនួនជើងហោះហើរ គិតដូចរយៈពេលខាងលើ
ចុចអាន ៖
អ្នកជិះម៉ូតូចាស់ៗនៅសិង្ហបុរី នឹងទទួលបានលុយ ជិត៣ពាន់ដុល្លារ តែត្រូវធ្វើរឿងមួយ
ម្ដាយតស៊ូយកអាហារឲ្យកូនរាល់ថ្ងៃអស់៣ឆ្នាំ ក្រោមហេតុផលរំជួលចិត្ត