ម្ដាយតស៊ូយកអាហារឲ្យកូនរាល់ថ្ងៃអស់៣ឆ្នាំ ក្រោមហេតុផលរំជួលចិត្ត

  • 2018-02-28 07:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រ្តី​ចំណាស់​ម្នាក់​ដែល​រស់​នៅ​ប្រទេស សិង្ហបុរី បាន​ធ្វើ​ដំណើរ​ដោយ​ឡាន​ក្រុង​ដើម្បី​យកអាហារ​ដល់​កូន​ស្រី​មេម៉ាយ​​ជា​រៀងរាល់​ថ្ងៃ​ អស់​រយៈ​ពេល​បី​ឆ្នាំ​មក​ហើយ។

យោង​តាម​​ប្រភព​ព័ត៌មាន ឲ្យ​ដឹង​ថា ស្ត្រីវ័យ ៧០ ឆ្នាំ​​ខាងលើ​​តែង​តែ​ឈរ​ចាំ​ក្រៅ​បន្ទប់​នៅ​ជាន់​ទី ៧ ជា​រៀង​រាល់​ថ្ងៃ។ ការ​ខិត​ខំ​ប្រឹង​ប្រែង​ទាំង​អស់​នេះ ព្រោះ​​គ្រាន់​តែ​ចង់​មើល​មុខ​កូន​ស្រី និង​ប្រគល់​អាហារ​ដែល​ខ្លួន​យក​មក​ប៉ុណ្ណោះ។

អ្នក​ជិត​ខាង​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​និយាយ​ថា "ចាប់​តាំង​ពី​ប្ដី​របស់​កូន​ស្រី​លោក​យាយ​ស្លាប់​មក នាង​បាន​ផ្លាស់​ប្ដូរ​ស្ទើរ​តែ​ទាំង​ស្រុង។ កូន​ស្រី​របស់​លោក​យាយ នៅ​តែ​ក្នុង​ផ្ទះ​ពេញ​មួយ​ថ្ងៃ ហើយ​មិន​ចេញ​ក្រៅ​នោះ​ទេ។ នេះ​ហើយ​ជា​មូល​ហេតុ​ដែល​លោក​យាយ តែង​តែ​​យក​ម្ហូប​អាហារ​ឲ្យ​កូន​ស្រី​ជា​រៀង​រាល់​។”

គួរ​ឲ្យ​ដឹង​ថា ការ​ធ្វើ​ដំណើរ​ពី​ផ្ទះ​របស់​លោក​យាយ​ទៅ​កាន់​ផ្ទះ​កូន​ស្រី ត្រូវ​ចំណាយ​ពេល​ប្រហែល​ ១ ម៉ោង​ក្នុង​មួយ​ជើង ហើយ​លោក​យាយ​ តែង​តែ​មក​ដល់​នៅ​ម៉ោង ៤ ល្ងាច និង​ត្រលប់​ទៅ​វិញ​នៅ​ម៉ោង ៦ល្ងាច​ជា​រៀង​រាល់​ថ្ងៃ៕

ចុចអាន ៖

ប្រភព៖ Thecoverage   ប្រែ​សម្រួល៖ រ័ត្ន