រឿងរ៉ាវ ១២ យ៉ាងចម្លែកបំផុត កើតមានតែនៅជប៉ុនមួយគត់
- 2018-02-28 03:50:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវ ១២ យ៉ាងចម្លែកបំផុត កើតមានតែនៅជប៉ុនមួយគត់
ចន្លោះមិនឃើញ
មានរឿងមួយចំនួននៅក្នុងប្រទេសជប៉ុន ដែលពិតជាគួរឱ្យភ្ញាក់ផ្អើលខ្លាំងណាស់។ មុនពេលទៅលេងប្រទេសជប៉ុន អ្នកក៏គួរដឹងរឿងសំខាន់ៗមួយចំនួនជាមុនសិន។
ខាងក្រោមនេះ គឺជារឿងរ៉ាវចម្លែកៗទាំង ១២ យ៉ាងដែលកើតមានតែនៅជប៉ុនមួយគត់ ៖
១. អ្នកមិនអាចទិញថ្នាំពេទ្យមួយចំនួនទេ
ឱសថភាគច្រើនដែលអាចទិញបានយ៉ាងងាយស្រួលនៅតាមបណ្ដាប្រទេសដទៃទៀត ប៉ុន្តែនៅជប៉ុនអ្នកអាចទិញវាបានលុះត្រាតែមានវេជ្ជបញ្ជាប៉ុណ្ណោះ។ ឧទាហរណ៍ ថ្នាំអាឡែរហ្សីខ្លះអាចទិញបានលុះត្រាតែគ្រូពេទ្យចេញវេជ្ជបញ្ជា ។
២. មានការរឹតបន្តឹងមួយចំនួនសម្រាប់ការដាក់ឈ្មោះកូន
នៅក្នុងប្រទេសជប៉ុន មានវិន័យតឹងរ៉ឹងអំពីការដាក់ឈ្មោះកូន ព្រោះជនជាតិជប៉ុនជឿជាក់ថា វាមានឥទ្ធិពលលើជោគវាសនារបស់ពួកគេ។ ឪពុកម្តាយមិនមានសិទ្ធិក្នុងការជ្រើសរើសឈ្មោះដែលអាចមានន័យមិនច្បាស់ ឬអវិជ្ជមានទេ។ ជាឧទាហរណ៍ក្នុងឆ្នាំ ១៩៩៣ ឪពុកម្ដាយខ្លះដាក់ឈ្មោះកូនថា "Akuma" ដែលអាចបកប្រែថា "អារក្ស”។ ឪពុកម្តាយត្រូវបានគេប្តឹង ហើយទារកក៏ត្រូវដាក់ឈ្មោះថ្មី។
៣. អ្នកមិនអាចលើសទម្ងន់ទេ
ច្បាប់មួយនៅប្រទេសជប៉ុន ទាមទារឱ្យពលរដ្ឋចាស់ជរាទទួលការថ្លឹងទម្ងន់ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកំពុងព្យាយាមប្រយុទ្ធប្រឆាំងនឹងពលរដ្ឋដែលលើសទម្ងន់។ យោងតាមច្បាប់ មនុស្សអាយុពី ៤០ ទៅ ៧៥ ឆ្នាំ ត្រូវវាស់ចង្កេះរបស់ពួកគេ។ អ្នកលើសទម្ងន់នឹងទទួលបានការគាំទ្រផ្នែកវេជ្ជសាស្រ្តពិសេស។ មិនមានការដាក់ពិន័យ ឬទណ្ឌកម្មសម្រាប់អ្នកលើសទម្ងន់នោះទេ។
៤. អ្នកមិនអាចគប់លុយចោលនោះទេ
នៅក្នុងប្រទេសជប៉ុន បានហាមឃាត់មិនឱ្យចោលលុយខូចនោះទេ។ បើមិនដូច្នោះ អ្នកអាចត្រូវផ្តន្ទាទោសឱ្យជាប់គុកមួយឆ្នាំ ឬពិន័យ ២ ពាន់ដុល្លារ។
៥. អ្នកមិនអាចផលិតស្រាបានទេ
ច្បាប់នេះហាមឃាត់ការផលិតគ្រឿងស្រវឹងឯកជន។ ប្រសិនបើអ្នកបំពាន អ្នកនឹងត្រូវផ្តន្ទាទោសឱ្យជាប់គុក ៥ ឆ្នាំ ឬពិន័យ ៥ ពាន់ដុល្លារ។
៦. ការចោលសំរាមនៅកន្លែងសាធារណៈត្រូវបានហាមឃាត់
ច្បាប់នេះបានធ្វើឡើយ បន្ទាប់ពីមានការវាយប្រហារភេរវកម្មមួយ នៅក្នុងរថភ្លើងក្រោមដី នៃទីក្រុង តូក្យូ ក្នុងឆ្នាំ ១៩៩៥ ហើយរដ្ឋាភិបាលបានសំរេចចិត្ត លុបចោលសំរាមតាមផ្លូវទាំងអស់ ដែលជាកន្លែងអាចបង្កប់គ្រាប់បែក។
៧. អ្នកមិនអាចរាំនៅក្លឹបរាត្រីបានទេ
ច្បាប់របស់ប្រទេសជប៉ុន ចែងថា អ្នកមិនអាចរាំនៅកន្លែងដែលមានទំហំតូចជាង ៦៥ ម៉ែត្រការ៉េ នោះទេ ហើយដើម្បីបើកក្លឹបរាំបាន អ្នកត្រូវទទួលអាជ្ញាប័ណ្ណពិសេស។
៨. អាយុនៃការយល់ព្រមរួមភេទ គឺ ១៣ ឆ្នាំ
នៅក្នុងប្រទេសជប៉ុន ប្រជាជនអាចមានទំនាក់ទំនងផ្លូវភេទជាផ្លូវការ ចាប់ពីអាយុ ១៣ ឆ្នាំ ប៉ុន្តែពួកគេអាចរៀបការបាននៅអាយុ ១៨ ឆ្នាំ។
៩. អ្នកមិនអាចទៅនេសាទដោយគ្មានអាជ្ញាប័ណ្ណទេ
ច្បាប់នេះ ធ្វើឡើងសម្រាប់តែត្រី Fugu ប៉ុណ្ណោះ ព្រោះប្រសិនបើអ្នកចំអិនវាមិនបានត្រឹមត្រូវ អ្នកអាចនឹងពុលស្លាប់។ នោះហើយជាមូលហេតុ ទាល់តែអ្នកមានអាជ្ញាប័ណ្ណពិសេស ទើបអាចចាប់ត្រីនេះយកមកចម្អិនបាន។
១០. អ្នកមិនអាចចូលកន្លែងហែលទឹក និងសូណាបានទេ ប្រសិនបើអ្នកមានសាក់
មិនមានច្បាប់ជាផ្លូវការណាមួយ អំពីការហាមឃាត់ការចាក់សាក់ឡើយ។ ទោះយ៉ាងណាក៏ដោយ មានសញ្ញានៅកន្លែងសាធារណៈមួយចំនួន ដែលហាមប្រាមអ្នកមានសាក់ មិនឲ្យចូលអាងហែលទឹក និងសូណា។
១១. អ្នកមិនអាចចូលរួមក្នុងសង្គ្រាមបានទេ
ប្រទេសនេះបដិសេធមិនចូលរួមសង្គ្រាម ដោយសារពួកគេចង់បានសន្តិភាពអន្តរជាតិ ហើយពួកគេមិនមានកងទ័ពច្រើននោះទេ។
១២. ស្ត្រីត្រូវពាក់អាវក្នុងដាច់ខាត
ស្ត្រីនៅជប៉ុន ត្រូវតែពាក់អាវក្នុងនៅអគារដែលមានម៉ាស៊ីនត្រជាក់។ ច្បាប់នេះ ត្រូវបានបង្កើតឡើងដើម្បីជៀសវាងការបៀតបៀនផ្លូវភេទនៅកន្លែងធ្វើការ៕
ចុចអាន ៖
ប្រពន្ធឈឺក្លាយជាជនពិការភ្នែក ប្តីចិត្តស្មោះប្រើពេល២ឆ្នាំ ធ្វើរឿងដ៏រំជួលចិត្តមួយ
ជប៉ុន គ្រោងសាងសង់អគារឈើខ្ពស់បំផុតក្នុងពិភពលោក ក្រោមហេតុផលគួរឲ្យស្ញប់ស្ញែង