UNICEF៖ ជប៉ុន ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ទារក
- 2018-02-27 08:15:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
UNICEF៖ ជប៉ុន ជាប្រទេសមានសុវត្ថិភាពបំផុតសម្រាប់ទារក
ចន្លោះមិនឃើញ
យោងតាមការស្ទង់មតិរបស់ UNICEF បានឲ្យដឹងថា ជប៉ុន គឺជាប្រទេសដែលមានសុវត្ថិភាពបំផុត សម្រាប់ទារកទើបនឹងកើត នៅក្នុងខែដំបូងនៃជីវិតរបស់ពួកគេ។
របាយការណ៍ដែលមានចំណងជើងថា Every Child Alive បានបង្ហាញថា អត្រាមរណភាពរបស់កុមារអាយុក្រោមមួយខែ នៅក្នុងប្រទេសជប៉ុន មានត្រឹមតែ ១ ក្នុងចំណោម ១ ១១១ នាក់ប៉ុណ្ណោះ ពោលគឺទាបបំផុតលើពិភពលោក។ ជាមួយគ្នានេះដែរ ប្រទេសអ៊ីស្លង់ ស្ថិតនៅលេខ ២ មានអត្រា ១ ក្នុងចំណោម ១ ០០០ នាក់ និង សិង្ហបុរី លេខ៣ មានអត្រា ១ ក្នុងចំណោម ៩០៩ នាក់។
ខាងក្រោមនេះគឺជាប្រទេសដែលមានអត្រាមរណភាពរបស់កុមារទាបបំផុត៖
#១ ជប៉ុន ៖ ១ ក្នុងចំណោម ១ ១១១ នាក់
#២ អ៊ីស្លង់ ៖ ១ ក្នុងចំណោម ១ ០០០ នាក់
#៣ សិង្ហបុរី ៖ ១ ក្នុងចំណោម ៩០៩ នាក់
#៤ ហ្វាំងឡង់ ៖ ១ ក្នុងចំណោម ៨៣៣ នាក់
#៥ អេស្តូនី ៖ ១ ក្នុងចំណោម ៧៦៩ នាក់
#៥ ស្លូវើនៀ ៖ ១ ក្នុងចំណោម ៧៦៩ នាក់
#៧ ស៊ីប (Cyprus) ៖ ១ ក្នុងចំណោម ៧១៤ នាក់
#៨ បេឡារូស ៖ ១ ក្នុងចំណោម ៦៦៧ នាក់
#៨ លុចហ្សំបួរ ៖ ១ ក្នុងចំណោម ៦៦៧ នាក់
#៨ ន័រវែស ៖ ១ ក្នុងចំណោម ៦៦៧ នាក់
#៨ កូរ៉េខាងត្បូង ៖ ១ ក្នុងចំណោម ៦៦៧ នាក់
ខាងក្រោមនេះគឺជាប្រទេសដែលមានអត្រាមរណភាពរបស់កុមារខ្ពស់បំផុត៖
#១ ប៉ាគីស្ថាន ៖ ១ ក្នុងចំណោម ២២ នាក់
#២ សាធារណរដ្ឋអាហ្វ្រិកកណ្តាល ៖ ១ ក្នុងចំណោម ២៤ នាក់
#៣ អាហ្វហ្គានីស្ថាន ៖ ១ ក្នុងចំណោម ២៥ នាក់
#៤ សូម៉ាលី ៖ ១ ក្នុងចំណោម ២៦ នាក់
#៥ ឡេសូតូ ៖ ១ ក្នុងចំណោម ២៦ នាក់
#៦ ហ្គីណេប៊ីសៅ ៖ ១ ក្នុងចំណោម ២៦ នាក់
#៧ ស៊ូដង់ខាងត្បូង ៖ ១ ក្នុងចំណោម ២៦ នាក់
#៨ កូដឺវ័រ ៖ ១ ក្នុងចំណោម ២៧ នាក់
#៩ ម៉ាលី ៖ ១ ក្នុងចំណោម ២៨ នាក់
#១០ ឆាដ ៖ ១ ក្នុងចំណោម ២៨ នាក់
ចុចអាន៖