ប្រពន្ធឈឺក្លាយជាជនពិការភ្នែក ប្តីចិត្តស្មោះប្រើពេល២ឆ្នាំ ធ្វើរឿងដ៏រំជួលចិត្តមួយ
- 2018-02-20 01:59:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រពន្ធឈឺក្លាយជាជនពិការភ្នែក ប្តីចិត្តស្មោះប្រើពេល២ឆ្នាំ ធ្វើរឿងដ៏រំជួលចិត្តមួយ
ចន្លោះមិនឃើញ
លោក Toshiyuki Kuroki និងលោកស្រី Yasuko Kuroki បានរស់នៅក្នុងនាមជាកសិករ មកពីខេត្ត Miyazaki ប្រទេសជប៉ុន បន្ទាប់ពីបានរៀបការអស់រយៈពេល ៦០ ឆ្នាំ និងមានកូន ២ នាក់ជាមួយគ្នា។
ពួកគេបានផ្លាស់ទៅរស់នៅលើដីកសិដ្ឋានទឹកដោះគោមួយកន្លែង បន្ទាប់ពីរៀបការនៅក្នុងឆ្នាំ ១៩៥៦ ហើយសង្ឃឹមថានឹងបានធ្វើដំណើរជុំវិញប្រទេសជប៉ុន នៅពេលចូលនិវត្តន៍។
ផ្ទុយទៅវិញ រឿងហេតុអាក្រក់ក៏បានកើតឡើយ។ រយៈពេល ៣០ ឆ្នាំក្រោយពេលរៀបការ លោកស្រី Yasuko ស្រាប់តែមើលលែងឃើញ និងក្លាយជាជនពិការ ដោយសារតែកើតជំងឺទឹកនោមផ្អែមធ្ងន់ធ្ងរ នៅអាយុ ៥២ ឆ្នាំ។ លោកស្រីបានធ្លាក់ខ្លួនក្រៀមក្រំ ហើយដកខ្លួនចេញពីពិភពខាងក្រៅតែម្ដង។
ទោះបីជាយ៉ាងណា លោក Toshiyuki បានប្ដេជ្ញានាំយកស្នាមញញឹមជូនប្រពន្ធរបស់ខ្លួន ដោយដាំផ្កាសាគូរ៉ា (Shibazakura) ពណ៌ផ្កាឈូកពាសពេញដីជុំវិញផ្ទះ ក្នុងក្តីសង្ឃឹមថា ក្លិនក្រអូបរបស់ផ្កានឹងទាក់ទាញប្រពន្ធរបស់ខ្លួនឲ្យចេញមកខាងក្រៅ និងរីករាយជាមួយភាពស្រស់ស្អាតរបស់ពួកវា។
រយៈពេល ២ ឆ្នាំក្រោយពេលបង្កើតសួនផ្កាដ៏ស្រស់ស្អាតនោះឡើង វាក៏បានក្លាយទៅជាទីកន្លែងទាក់ទាញភ្ញៀវទេសចររាប់ពាន់នាក់។
បើក្រឡេកមើលរូបថតរបស់ប្ដីប្រពន្ធទាំងខាងលើ លោក Toshiyuki ពិតជាបានសម្រេចគោលដៅរបស់ខ្លួន ធ្វើឲ្យលោកស្រី Yasuko ញញឹមម្ដងទៀតពិតមែន៕
សូមទស្សនាវីដេអូខាងក្រោម៖
ចុចអាន៖