ជប៉ុន គ្រោងសាងសង់អគារឈើខ្ពស់បំផុតក្នុងពិភពលោក ក្រោមហេតុផលគួរឲ្យស្ញប់ស្ញែង
- 2018-02-14 04:14:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជប៉ុន គ្រោងសាងសង់អគារឈើខ្ពស់បំផុតក្នុងពិភពលោក ក្រោមហេតុផលគួរឲ្យស្ញប់ស្ញែង
ចន្លោះមិនឃើញ
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនសាងសង់របស់ជប៉ុនមួយឈ្មោះ Sumitomo Forestry បានបង្ហាញគម្រោងសាងសង់អគារឈើខ្ពស់បំផុតក្នុងពិភពលោក ដែលមានឈ្មោះថា "គម្រោង W350”។
អគារឈើខ្ពស់បំផុតក្នុងគម្រោង W350 នេះនឹងត្រូវបញ្ចប់ការសាងសង់នៅឆ្នាំ ២០៤១ ហើយមានកម្ពស់រហូតដល់ ៣៥០ ម៉ែត្រ ដើម្បីគម្រប់ខួបលើកទី ៣៥០ របស់ក្រុមហ៊ុនដែលដំណើរការតាំងពីឆ្នាំ ១៦៩១។ លើសពីនេះទៀត ការសាងសង់ទាំងមូល នឹងត្រូវប្រើប្រាស់ឈើចំនួន ១៨៥ ០០០ ម៉ែត្រគូប។ គម្រោងប្រកបដោយភាពច្នៃប្រឌិតនេះ ធ្វើឡើងក្នុងគោលបំណងជំនួសការប្រើប្រាស់បេតុង និងជួយកាត់បន្ថយកម្រិតកាបូនឌីអុកស៊ីតដែលបំផ្លាញបរិយាកាស។
យោងតាមក្រុមហ៊ុនខាងលើ ឲ្យដឹងថាពួកគេនឹងចាប់ដៃជាមួយក្រុមហ៊ុនស្ថាបត្យកម្ម Nikken Sekkei ដើម្បីផលិតឈើរឹងមាំដូចដែក (wooden steel hybrid) ដើម្បីសាងសង់អគារ។ ចំណែកឯរចនាសម្ព័ន្ធនៃអគារ នឹងត្រូវរចនាជាពិសេសដើម្បីទប់ទល់ខ្យល់បោកបក់ខ្លាំង និងគ្រោះរញ្ជួយដីទៀតផង។
នៅពេលការសាងសង់បញ្ចប់ អគារឈើនេះ នឹងមានកម្ពស់រហូតដល់ ៧០ជាន់ជាមួយនឹងហាងទំនិញ, ការិយាល័យ, សណ្ឋាគារ និងលំនៅឋាន។ ជាមួយគ្នាផងដែរ ការសាងសង់ទាំងមូល ត្រូវបានប្រមាណថានឹងត្រូវចំណាយទឹកប្រាក់ ៦០០ លានយេន (ជាង ៥,៥ ពាន់លានដុល្លារ) ដើម្បីឲ្យក្លាយជាអគារឈើខ្ពស់បំផុតក្នុងពិភពលោក៕
ចុចអាន ៖
២០សន្លឹក ទិដ្ឋភាពព្រិលធ្លាក់នៅទីក្រុងតូក្យូ ប្រៀបបីដូចក្នុងរឿងព្រេង
នារីជប៉ុនធ្លាប់ត្រូវជីតាបង្អត់អាហារ ១០ឆ្នាំ ទម្លាយរូបខ្លួនឯង ឃើញហើយស្លុតចិត្ត
សត្វឆ្មាអនាថានាំបុរសវង្វេងផ្លូវ ចេញពីព្រៃកណ្តាលយប់ បង្កការភ្ញាក់ផ្អើលខ្លាំង (វីដេអូ)