ម្តាយស្លាប់ទៅហើយ តែកូនស្រីមិនអស់ចិត្ត រស់នៅជាមួយសាកសពជាង៣០ឆ្នាំ
- 2018-02-28 02:16:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម្តាយស្លាប់ទៅហើយ តែកូនស្រីមិនអស់ចិត្ត រស់នៅជាមួយសាកសពជាង៣០ឆ្នាំ
ចន្លោះមិនឃើញ
ស្ត្រីម្នាក់បានរស់នៅជាមួយសាកសពម្ដាយរបស់ខ្លួនក្នុងផ្ទះល្វែងមួយ ក្នុងទីក្រុង Mykolaiv ប្រទេសអ៊ុយក្រែន អស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។
ប៉ូលិសជឿជាក់ថា ស្ត្រីវ័យ ៧៧ ឆ្នាំខាងលើ បានរក្សាទុកសពរបស់ម្ដាយដែលបានស្លាប់អស់រយៈពេល យ៉ាងហោចណាស់ ៣០ ឆ្នាំ នៅក្នុងផ្ទះល្វែងពោរពេញទៅដោយសំរាម និងគំនរកាសែត។
ប៉ូលិសបានរកឃើញសាកសពដេកលើសាទ្បុងជាប់នឹងរូបសាសនាមួយ បន្ទាប់ពីអ្នកជិតខាងបានរាយការណ៍។ សាកសពនេះ បានស្លៀកសំលៀកបំពាក់ពណ៌ស និងមានក្រណាត់គ្របក្បាល ជាមួយនឹងស្បែកជើងពណ៌ខៀវ និងស្រោមជើងពណ៌បៃតង។
ស្ត្រីចំណាស់ដែលជាកូន គឺជាជនពិការជើងទាំងសងខាង ហើយដេកនៅលើកម្រាលឥដ្ឋ ដោយត្រូវការជំនួយបន្ទាន់ ព្រោះតែមិនមានការផ្គត់ផ្គង់ទឹក, ឧស្ម័ន ឬភ្លើងអគ្គិសនីនៅក្នុងផ្ទះនោះ។
ប៉ូលិសនិយាយថា “ស្ត្រីរូបនេះរស់នៅម្នាក់ឯង ដោយមិនមានទំនាក់ទំនងជាមួយអ្នកជិតខាងទេ ហើយមិនដែលបើកទ្វារមុខផ្ទះទៀតផង។ ទោះជាយ៉ាងណាក៏ដោយ អ្នកជិតខាងតែងតែព្យាយាមទុកម្ហូបអាហារ នៅមុខទ្វារផ្ទះរបស់លោកយាយ។ គ្មាននរណាម្នាក់ទាយដឹងថា លោកយាយរស់នៅជាមួយសាកសពនោះទេ។”
មកទល់នឹងពេលនេះ សាកសពម្ដាយរបស់ស្រ្តីខាងលើត្រូវបានយកចេញពីផ្ទះ និងបញ្ជូនទៅឲ្យអ្នកជំនាញកោសល្យវិច័យ ចំណែកឯស្រ្តីរូបនោះក៏ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ៕
ចុចអាន ៖
ចម្លែកបំផុត! រដ្ឋឥណ្ឌា ផ្តល់សេវាពង្រីកដើមទ្រូងឥតគិតថ្លៃ ដល់បុរសស្រ្តីក្នុងតំបន់ក្រីក្រ
បោះបង់ការសិក្សាត្រឹមថ្នាក់ទី៦ មកស្រវាចិញ្ចឹមគោ រហូតក្លាយជាសេដ្ឋី
អ្នកភូមិចាប់បានពស់ថ្លាន់ប្រវែង ៥ម៉ែត្រ ស្មានតែប្រគល់ឲ្យសួនសត្វ មានអីបែរជានាំគ្នា...